ព័ត៌មានជាតិ

លោក Xi ៖ ពិភពលោកត្រូវចាំបាច់ តាក់តែងច្បាប់ដើម្បីគ្រប់គ្រងបច្ចេកវិទ្យា AI

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃំម្សិលមិញបានថ្លែងទៅកាន់កិច្ច ប្រជុំថ្នាក់រដ្ឋាភិបាលតាមប្រព័ន្ធអនឡាញ និងដោយបានលើកឡើងថាសកលលោកត្រូវតែចូលរួមគ្នា ក្នុងការជួយដល់ការគ្រប់គ្រង នូវកម្រិតហនិភ័យដែលអាចបង្កឡើងដោយបច្ចេកវិទ្យាវ័យឆ្លាតឬ AI នាពេលអនាគត។

លោក Xi បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយដែលបានរៀបចំទុកជាមុននិងដែលបានចេញផ្សាយកាលពីថ្ងៃពុធជាផ្នែក នៃពិធីបើកសន្និសីទអ៊ីនធឺណិតពិភពលោកឆ្នាំ២០២៣នៅទីក្រុង Wuzhen ក្នុងខេត្ត Zhejiang ។

គួរឲ្យដឹងដែរថាកាល​ពី​ខែ​មុន រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ពី​គំនិត​ផ្តួច​ផ្តើម​អភិបាលកិច្ច AI ជា​សាកល​របស់​ខ្លួន ដែល​ជា​សំណើ​ដែល​ទាមទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ដោយ​សុវត្ថិភាព និង​បើក​ចំហ​នៃ​បច្ចេកវិទ្យា AI។

ប្រទេសជាច្រើន រួមទាំងចិន និងសហរដ្ឋអាមេរិកផងបានរួមបញ្ចូល និងបានព្យាយាមដាក់ច្បាប់លើការអភិវឌ្ឍន៍ AI ដោយមិនមានការរំខាន ចំពេលមានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមាន។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើច្បាប់កាលពីខែតុលា ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវនៃការច្នៃប្រឌិត AI និងដើម្បីកាត់បន្ថយការព្រួយបារម្ភដែលអាចកើតមានដែលត្រូវបានបំភ្លឺក្នុងប៉ុន្មានខែថ្មីៗនេះ៕
ប្រែសម្រួល៖ស៊ុនលី

To Top