បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅមិនទាន់សម្រេចចិត្តថា តើលោកនឹងឈរឈ្មោះ សម្រាប់អាណត្តិប្រធានាធិបតីទី៥ របស់គាត់នៅឡើយទេ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។
មន្ត្រីអ្នកនាំពាក្យរូបនេះកំពុងធ្វើអត្ថាធិប្បាយ លើរបាយការណ៍របស់សារព័ត៌មានរុស្ស៊ី Kommersant business daily ដែលបាននិយាយថា ប្រធានាធិបតីអាចឈរឈ្មោះ ជាបេក្ខជនឯករាជ្យនៅក្នុងខែមីនាជារៀងរាល់ឆ្នាំ។ រហូតមកដល់ពេលនេះ គ្មានបេក្ខជនដ៏មាន សក្ដានុពលផ្សេងទៀត បានប្រកាសពីការចូលរួមប្រកួតប្រជែង ប្រធានាធិបតីនេះនៅឡើយទេ។
លោក Peskov បាននិយាយថា៖មកទឡល់នឹង ពេលនេះនៅមិនទាន់មានការសម្រេចចិត្ត លើបញ្ហានេះនៅឡើយទេហើយ ដោយបន្ថែមថាវាត្រូវបានគេយល់កាន់តែច្បាស់ ពីអ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកជំនាញ ។
គួរឲ្យដឹងដែរថានៅពេលត្រូវបានសួរ អំពីបេក្ខភាពដ៏មានសក្តានុពល របស់គាត់នៅក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាឬ Eastern Economic Forum ក្នុងខែកញ្ញា មេដឹកនាំរុស្ស៊ីបានឆ្លើយតបថា គាត់នឹងសម្រេចចិត្តនៅពេល ដែលកាលបរិច្ឆេទ នៃការបោះឆ្នោតបន្ទាប់ត្រូវ បានកំណត់ជាមុនសិន ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
