សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានបង្កើតម៉ាស៊ីនឥន្ធនៈរឹង ដែលមានកម្លាំងខ្ពស់ប្រភេទថ្មី សម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម។
របាយការណ៍បានឲ្យដឹងថា ឧស្សាហកម្មកាំជ្រួចរបស់ប្រទេសនេះ បានធ្វើការសាកល្បងដោយជោគជ័យលើការ បាញ់បង្ហោះលើដីដំបូងរបស់ម៉ាស៊ីនដំណាក់កាលទីមួយ និងម៉ាស៊ីនដំណាក់កាលទីពីរ នៅថ្ងៃទី១១ និង ១៤ ខែវិច្ឆិកា រៀងៗខ្លួន។
របាយការណ៍បានឲ្យដឹងថា ការធ្វើតេស្តនាពេលថ្មីៗនេះ គឺសំដៅវាយតម្លៃលក្ខណៈបច្ចេកទេសនៃម៉ាស៊ីន ដែលទើបនឹងបង្កើតថ្មី សម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម។
KCNA បានរាយការណ៍ថា ការធ្វើតេស្តនេះគឺជា “ដំណើរការសំខាន់មួយ សម្រាប់ការពង្រឹងបន្ថែមទៀត នូវសមត្ថភាពវាយលុកជាយុទ្ធសាស្ត្រ របស់កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង នៅក្នុងពន្លឺនៃបរិយាកាសសន្តិសុខ និងអស្ថិរភាព ដែលកំពុងប្រឈមមុខនឹងប្រទេស និងស្ថានភាពយោធានាពេលអនាគតក្នុងតំបន់” ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
