ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី “ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា” ដែលធ្វើឡើងនៅវត្តមុន្នី សុវណ្ណហៅវត្តជំពុះក្អែក។
ពិធីស្រោចស្រពព្រះសុគន្ធវារី “ប្រគេនសម្តេច និងព្រះមន្ត្រី សង្ឃជាន់ខ្ពស់ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា” នាឱកាសនេះ មាន១១ព្រះអង្គ ៕