កង់ប៉េរ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសអូស្ត្រាលី បានកើនឡើង០,២ភាគរយ គិតនៅក្នុងខែតុលាកន្លងទៅនេះ ។
យោងតាមទិន្នន័យទីផ្សារការងារផ្លូវការ ដែលចេញផ្សាយដោយការិយាល័យស្ថិតិអូស្ត្រាលី ហៅកាត់ (ABS) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អត្រាគ្មានការងារធ្វើនៅក្នុងខែតុលាគឺ មានចំនួន៣,៧ភាគរយ ដោយបានកើនឡើងពី ៣,៥ភាគរយគិតនៅក្នុងខែកញ្ញា ។
ការិយាល័យដដែលនេះបានកត់សម្គាល់ឃើញថា ជាខែទី១៧ជាប់ៗគ្នាដែលអត្រា នៃអ្នកគ្មានការងារធ្វើបានបន្តនៅចន្លោះពី ៣,៤ទៅ៣,៧ភាគរយ ដែលជារយៈពេលបន្តរហូតដល់ខែមិថុនា ឆ្នាំ២០២២ ។
ការិយាល័យ ABS បានឲ្យដឹងថា ចំនួនពលរដ្ឋអូស្ត្រាលីដែលមានការងារ ធ្វើបានកើនឡើងចំនួន ៥៥.០០០នាក់ នៅចន្លោះខែកញ្ញាដល់ខែតុលា ប៉ុន្តែការិយាល័យនេះត្រូវបានផ្ទៀងផ្ទាត់ ទៅលើការកើនឡើងនៃចំនួនមនុស្ស ដែលកំពុងស្វែងរកការងារធ្វើផងដែរ ។
ដើម្បីពិចារណាក្នុងទិន្នន័យភាព គ្មានការងារធ្វើដោយការិយាល័យ ABS មនុស្សម្នាក់ត្រូវតែមានអាយុធ្វើការ ឈប់ធ្វើការ និងកំពុងស្វែងរកការងារធ្វើ ។
យឲការិយាល័យ ABS បានឲ្យដឹងថា អត្រាចូលរួមដែលវាស់វែងផ្នែកនៃ ចំនួនប្រជាជនក្នុងវ័យធ្វើការដែលមានការងារធ្វើ ឬស្វែងរកការងារ បានកើនឡើងពី៦៦,៨ភាគរយ នៅក្នុងខែកញ្ញា ដល់កម្រិតខ្ពស់ស្មើភាពគ្នាចំនួន ៦៧ភាគរយនៅក្នុងខែតុលា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា