ព័ត៌មានអន្តរជាតិ

លោក Putin នឹងចូលរួមជាមួយ នឹងមេដឹកនាំលោកខាងលិច សម្រាប់កិច្ចប្រជុំ G20

Sputnik

បរទេស ៖ សារព័ត៌មានរដ្ឋរុស្ស៊ី Rossiya-1 កាលពីថ្ងៃអាទិតម្សិលមិញនេះ បានរាយការណ៍ថា ប្រធានាធិបតី Vladimir Putin នឹងចូលរួមក្នុងកិច្ចប្រជុំ G20 តាមប្រព័ន្ធអនឡាញ នៅថ្ងៃពុធសប្តាហ៍នេះ ដែលត្រូវបានរៀបចំឡើង ដោយប្រទេសឥណ្ឌា ។

ប្រភពដដែលបានឲ្យដឹងទៀតថា មេដឹកនាំរុស្ស៊ីកន្លងមក បានខកខានកិច្ចប្រជុំកំពូលG20 នៅទីក្រុងញូវដេលី ក្នុងខែកញ្ញា ដូចប្រធានាធិបតីចិន Xi Jinping ដែរ ។

ទូរទស្សន៍ជាតិរុស្សីនេះ បានរាយការណ៍ថា ៖សប្តាហ៍ក្រោយ កិច្ចប្រជុំកំពូល G20 នឹងត្រូវធ្វើឡើង ហើយលោក Vladimir Putin ត្រូវបានគេរំពឹងថា នឹងចូលរួមហើយ ព្រឹត្តិការណ៍នេះ អាចជាឱកាសដំបូងក្នុងរយៈពេលដ៏យូរ ដែលប្រធានាធិបតីរុស្ស៊ី និងមេដឹកនាំលោកខាងលិច នឹងសហការចូលរួមគ្នា ។

គួរឲ្យដឹងដែរថាលោក Putin មិនត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (APEC) ដែលធ្វើឡើងនៅដើមសប្តាហ៍នេះ នៅសាន់ហ្វ្រាន់ស៊ីស្កូសហរដ្ឋអាមេរិកនោះទេ ដោយស្ថិតនៅក្នុងមូលហេតុថា រុស្សីកំពុងស្ថិតក្រោមការរឹតបន្តឹង ទណ្ឌកម្មនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top