ព័ត៌មានអន្តរជាតិ

ជំនួប​រវាង​ចិន និង​អាមេរិក ​​ជា​សញ្ញា​វិជ្ជមាន ​សម្រាប់​ការ​ស្ទុះ​ងើប នៃ​សេដ្ឋកិច្ច​ពិភពលោក

Xinhua

ប៉េកាំង៖ បន្ទាប់ពីកិច្ចប្រជុំកំពូល ដែលរំពឹងទុកយ៉ាងខ្លាំងរវាងលោកប្រធានាធិបតីលោក ស៊ី ជីនពីង និងសមភាគីអាមេរិកលោក ចូ បៃដិន កាលពីសប្តាហ៍មុន មានសុទិដ្ឋិនិយមកាន់តែខ្លាំងឡើងថា ការបង្កើនទំនាក់ទំនង ការសន្ទនា និងការពិគ្រោះយោបល់រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការ តម្រឹមផលប្រយោជន៍រួម និងបន្ថែមភាពប្រាកដប្រជា ដែលត្រូវការច្រើន​ទៅនឹងទិដ្ឋភាពពិភពលោក ដែលកំពុងវិវត្ត។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ត្រូវបានគេមើលឃើញថាជាកម្លាំងស្ថិរភាព និងកត្តាជំរុញនៅក្នុងទំនាក់ទំន ងប្រទេសចិន-សហរដ្ឋអាមេរិក​ គឺស្ថិតក្នុងចំណោមទំនាក់ទំនងដំបូងគេ ដែលជួបប្រទះនឹងភាពរអាក់រអួល ដោយសារការសន្ទនា និងការផ្លាស់ប្តូរជាបន្តបន្ទាប់ក្នុងរឿងនេះ បានបញ្ជូនសញ្ញាវិជ្ជមានដល់ភាគីទាំងពីរ និងសេដ្ឋកិច្ចពិភពលោក។

ការឯកភាពដ៏សំខាន់មួយ ដែលទទួលបានរវាងចិន និងសហរដ្ឋអាមេរិកក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ គឺថាភាគីទាំងពីរបានសម្រេចចិត្ត បង្កើនទំនាក់ទំនងកម្រិតខ្ពស់ ហើយបានយល់ព្រមចាប់ផ្តើមការពិគ្រោះយោបល់ លើការពង្រីកទំនាក់ទំនងចិន-អាមេរិក។ កិច្ចព្រមព្រៀងសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងស្តីពីការបន្តឡើងវិញនូវ គណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មប្រទេសចិន-សហរដ្ឋអាមេរិក។

យោងតាមមន្ត្រីសេដ្ឋកិច្ចកំពូលរបស់ចិន និងសហរដ្ឋអាមេរិក បានឱ្យដឹងថា ជាជាងការស្វែងរក “ការកាត់ផ្តាច់សេដ្ឋកិច្ច” ភាគីទាំងពីរបានស្វាគមន៍ ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច ដែលមានសុខភាពល្អ។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន លោក Liao Min បានកត់សម្គាល់ឃើញថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ដើម្បីបង្កើនទំនាក់ទំនង ស្វែងរកការឯកភាពគ្នា គ្រប់គ្រងជម្លោះ និងជៀសវាងការយល់ច្រឡំ ដែលអាចនាំឱ្យមានការកើនឡើងដោយអចេតនា។ ​ ​

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក ក៏បានជួបប្រជុំគ្នានៅខាងក្រៅកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣០។ វាជាកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីលើកដំបូង បន្ទាប់ពីយន្តការទំនាក់ទំនងថ្មីត្រូវបានប្រកាស នៅពេលដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Gina Raimondo បានធ្វើទស្សនកិច្ចនៅប្រទេសចិន កាលពីខែសីហា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top