ព័ត៌មានអន្តរជាតិ

ក្រុមអ្នកអភិរក្សនិយមចំនួន ៤០ក្រុម ដាក់ពាក្យប្តឹង ប្រធានសភាអាមេរិក

បរទេស៖ ក្រុមអភិរក្សនិយមមួយក្រុម បានដាក់ពាក្យបណ្តឹង ផ្នែកក្រមសីលធម៌ ប្រឆាំងនឹងប្រធានសភាអាមេរិក គឺលោកស្រី Nancy Pelosi (D-Calif) ដោយជជែកវែកញែក ក្នុងចំណោមបទចោទប្រកាន់ផ្សេងទៀត ដែលថា លោកស្រី បានដកហូតសិទ្ធិអំណាចដោយខុសច្បាប់ ពីសាខាប្រតិបត្តិដោយ “ អាវុធ” [ដំណើរការ] នៃការចោទប្រកាន់។

យោងតាមសារព័ត៌មាន MSN ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងពាក្យបណ្តឹង ទៅកាន់ការិយាល័យ នៃសភាផ្នែកសីលធម៌ ក្រុមអភិរក្សចំនួន ៤០ ក្រុម ដែលដឹកនាំដោយ Jenny Beth Martin នៃក្រុមសកម្មភាព គណបក្សអ្នកស្នេហាជាតិ Tea Party Patriots Action បានសរសេរលិខិត ទៅប្រធានក្រុមប្រឹក្សាភិបាល លោក David Skaggs ដោយលើកហេតុផលថា ការបោះឆ្នោត ដែលគ្រោងធ្វើនៅសប្តាហ៍នេះ លើការសាកសួររបស់សភាគឺ “មិនគ្រប់គ្រាន់” ដើម្បីលុបបំបាត់សញ្ញាណ នៃភាពលំអៀង ពីដំណើរការដែលពួកគេបានអះអាងថា ត្រូវបានធ្វើឡើង ជាឯកតោភាគី ដោយលោកស្រី Nancy Pelosi។

ពាក្យបណ្តឹងនោះសរសេរថា ការប្រព្រឹត្តរបស់លោកស្រី Pelosi គឺជាការរំលោភបំពាន លើការបែងចែកអំណាច ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ លោកស្រីមិនមានកិច្ចការពិនិត្យ ឬស៊ើបអង្កេតការ អនុវត្តអំណាចស្របច្បាប់ របស់ប្រធានាធិបតី ដើម្បីកំណត់គោលនយោបាយសន្តិសុខ ការបរទេស និងជាតិ របស់សហរដ្ឋអាមេរិកនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top