បរទេស៖ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ដែលនៅសេសសល់ក្រោមការឧបត្ថម្ភថវិកា និងមិនមានបំពាក់បរិក្ខារទាំងយោធា និងគ្រាប់រំសេវ នឹងមានរយៈពេលពីរថ្ងៃប៉ុណ្ណោះ ប្រសិនបើមានព្រឹត្តិការណ៍សង្រ្គាមកើតឡើង។
យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាម្នាក់របស់ប្រទេសអាល្លឺម៉ង់លោក Dr. Johann Wadephul បានព្រមានដោយពន្យល់ថា អាវុធទាំងឡាយគួរតែត្រូវបានផ្គត់ផ្គង់ទៅឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ជំនួសអាវុធទៅឲ្យអ៊ុយក្រែនវិញ។
លោក Wadephul បានអំពាវនាវឱ្យបង្កើនល្បឿន ដែលកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសអាល្លឺម៉ង់ត្រូវបានបំពាក់ឡើងវិញ ដោយកត់សម្គាល់ពី ការខ្វះខាតដ៏លំបាកដែលពួកគេកំពុងជួបប្រទះ ។
ការអត្ថាធិប្បាយរបស់លោក Wadephul បានកើតឡើងនៅពេលដែល រដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងប៊ែរឡាំង Annalena Baerbock បានសន្យាកាលពីដើមខែនេះថា មិនត្រឹមតែបន្តការបញ្ជូនជំនួយយោធាទៅ គៀវប៉ុណ្ណោះទេ ប៉ុន្តែវានឹងត្រូវពង្រីក និងបង្កើនចំនួនបន្ថែមទៀតផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី