បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សី បានចេញផ្សាយវីដេអូដែលខ្លួន ពិពណ៌នាថាជាយន្តហោះចម្បាំង Sukhoi Su-25 ដែលកំពុងបើកការវាយប្រហារ លើកងកម្លាំងអ៊ុយក្រែន។
ក្រសួងបាននិយាយនៅក្នុងសារបង្ហោះនៅលើ Telegram កាលពីថ្ងៃសៅរ៍ថា វីដេអូឃ្លីបនេះបានថត យកចេញពីយន្តហោះដែលកំពុងវាយប្រហារ និងកំពុងប្រតិបត្តិការនៅក្នុងដែនអាកាស ដែលមិនបានបង្ហាញទីតាំងច្បាស់ ប៉ុន្តែជឿជាក់ថា ស្ថិតនៅពីសាធារណៈរដ្ឋប្រជាមានិត Donetsk របស់ប្រទេសរុស្ស៊ី។
គួរឲ្យដឹងដែរថារូបភាពជាច្រើន ដែលទទួលពីកាមេរ៉ាបំពាក់នៅលើយន្តហោះ បង្ហាញពីមីស៊ីលដែលបានបាញ់ចេញពីយន្តហោះ Su-25 និងសកម្មភាពផ្សេងទៀត ក្នុងអំឡុងពេលធ្វើសមយុទ្ធពេល កំពុងហោះហើរក្នុងរយៈកម្ពស់ទាបបំផុត។
ដោយឡែកកាលពីថ្ងៃអាទិត្យ ប៉ុស្តិ៍ Telegram រាយការណ៍អំពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានបង្ហោះវីដេអូមួយទៀត ដែលពណ៌នាអំពីយន្តហោះ Su-25ផងដែរ ហើយយោងតាមប៉ុស្តិ៍ដដែលនេះបានឲ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ី ត្រូវបានថតចេញពីយន្តហោះគ្មានមនុស្សបើក ខណៈពេលកំពុងបំពេញបេសកកម្ម ប្រយុទ្ធនៅពីលើទីក្រុងយុទ្ធសាស្ត្រ Avdeevka ភាគខាងជើងនៃទីក្រុង Donetsk ៕
ប្រែសម្រួល៖ ស៊ុន លី