ព័ត៌មានអន្តរជាតិ

អង់គ្លេស ធ្វើការវាយតម្លៃចំនួន បាត់បង់ជីវិតនៅភាគីរុស្ស៊ីឡើងវិញ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិអង់គ្លេស បានអះអាងកាលពីថ្ងៃចន្ទថា ទាហានរុស្ស៊ីប្រមាណជា៥ម៉ឺននាក់ បានបាត់បង់ជីវិត និងរហូតដល់២៤០០០០នាក់ បានរងរបួសនៅក្នុងជម្លោះជាមួយនឹងអ៊ុយក្រែន ជាមួយនឹង២០០០០នាក់ផ្សេងទៀត ត្រូវបានសម្លាប់ និង៤០០០០នាក់ នាក់ទៀតរងរបួសនៅក្នុងជួរ នៃក្រុមកម្លាំងទាហ៊ានស៊ីឈ្នួល Wagner ។

ក្រសួងការពារជាតិដដែល បាននិយាយនៅលើបណ្តាញសង្គម X ថា នៅចន្លោះខែកុម្ភៈឆ្នាំ២០២២ ដល់ចុងខែវិច្ឆិកា យោធារុស្ស៊ី ទំនងជាបានទទួលរងនូវរបួសពី ១៨០០០០ ទៅ ២៤០០០០ នាក់ និងប្រហែល៥០០០០នាក់បានស្លាប់។

ក្រសួងបានអះអាងថា ទាហានស៊ីឈ្នួល Wagner Group ទំនងជាបានរងរបួសប្រហែល ៤០០០០នាក់ និង២០០០០នាក់ ត្រូវបានសម្លាប់សម្រាប់ចំនួនសរុបនៃប្រហែល ២២០០០០ទៅ២៨០០០០ នាក់បានរងរបួស និងប្រហែល៧០០០០នាក់ត្រូវបានសម្លាប់។

គួរឲ្យដឹងដែរថា ទាំង​រុស្ស៊ី និង​អ៊ុយក្រែន​កន្លងមកមិន ដែល​បាន​បញ្ចេញ​តួលេខ​ការ​ខាត​បង់​ជា​ផ្លូវ​ការ​ សម្រាប់​ភាគី​ខ្លួនឯង​ឡើយ ដោយ​ទុករបាយការណ៍ទាំងនោះ​សម្រាប់​តែការព្យាករណ៍ពីភាគី​ខាង​ក្រៅប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top