ព័ត៌មានអន្តរជាតិ

ប្រធានសន្តិសុខរបស់ អ៊ុយក្រែន រិះគន់សៀវភៅសង្គ្រាម របស់ណាតូ

RT News
" "

បរទេស៖ សៀវភៅសិក្សាសង្គ្រាមរបស់អង្គការណាតូ គួរតែត្រូវបានគេទុកចោល ព្រោះថាគ្មានការណែនាំបណ្តុះបណ្តាលទំនើប អាចរៀបចំទាហានសម្រាប់ សង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិនៃក្រុងគៀវ លោក Aleksey Danilov។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Aleksey Danilov បានប្រាប់ទូរទស្សន៍ BBC ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា ការវាយលុករបស់អ៊ុយក្រែន មិនបានធ្វើតាមការរំពឹងទុកនោះទេ ដោយបន្ថែមថាស្ថានភាពនៅជួរមុខនៅតែ “ពិបាកខ្លាំងណាស់” ។

" "

លេខាធិការខុទ្ទកាល័យសង្រ្គាម របស់ប្រទេសអ៊ុយក្រែនរូបនេះ បាននិយាយថា “សៀវភៅសិក្សា” ចាស់ស្តីពីសង្គ្រាម រួមទាំងសៀវភៅដែលប្រើដោយណាតូ ដើម្បីបណ្តុះបណ្តាលកងទ័ពរបស់គៀវ – “គួរតែត្រូវបានបញ្ជូនត្រឡប់ទៅបណ្ណសារវិញ” ដោយអះអាងថាមិនមាន សង្រ្គាមដូចបច្ចុប្បន្ននៅក្នុង សតវត្សទី ២០ ឬ ២១ ។

" "

លោកបានបញ្ជាក់ថា ការវាយលុកជិតប្រាំមួយខែដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) មិនបានសម្រេចគោលដៅរបស់ខ្លួននោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top