បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់កិច្ចប្រជុំក្រសួងការពារជាតិថា សកម្មភាពរបស់អង្គការណាតូ បានកើនឡើងយ៉ាងខ្លាំង និងបានបញ្ជាក់អំពីសមត្ថភាពថ្មី របស់រុស្ស៊ីក្នុងការទប់ស្កាត់ការគំរាមកំហែង។ តើនេះជាអ្វីដែលលោកពូទីន ចង់ផ្ញើសារអ្វីទៅលោកខាងលិចមែនទេ?
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់មេដឹកនាំយោធាកំពូលៗកាលពីថ្ងៃទី១៩ ខែធ្នូ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា ចរិតឈ្លានពានរបស់អង្គការណាតូ មិនត្រូវបានលាក់បាំងទៀតទេ។ ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមានសមត្ថភាពការពារ អធិបតេយ្យភាពរបស់ខ្លួន ដោយប្រធានាធិបតីពូទីន បានចង្អុលបង្ហាញដោយសំដៅលើប្រព័ន្ធអាវុធថ្មី ការកើនឡើងយ៉ាងខ្លាំងនៃផលិតកម្មយោធា និងទំនើបកម្មនៃកងកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ប្រទេសរុស្ស៊ី។
លោកស្រីវរសេនីយ៍ឯក Karen Kwiatkowski អតីតអ្នកវិភាគនៃ ក្រសួងការពារជាតិអាមេរិកបានប្រាប់ Sputnik ថា “ប្រធានាធិបតីរុស្ស៊ី កំពុងផ្ញើសារដ៏ម៉ឺងម៉ាត់មួយទៅកាន់អង្គការណាតូ ដោយបង្ហាញឱ្យឃើញដូចដែល យើងបានឃើញពីមុនមកថា ជាធម្មតាលោក ពូទីន គឺជាមនុស្សដែលទទួលខុសត្រូវខ្លាំងបំផុត ហើយគាត់និយាយការពិត យ៉ាងច្បាស់ដូចដែលគាត់បានឃើញ” ។
អតីតអ្នកវិភាគនៃ ក្រសួងការពារជាតិអាមេរិករូបនេះ បន្តថា «នៅពេលដែលអង្គការណាតូ ព្យាយាមបង្កើតជម្លោះ និងពង្រីកទៅទិសខាងកើត វាបានបង្ហាញថា គ្មានសមត្ថភាពផលិតអាវុធ គ្រប់គ្រាន់សម្រាប់ការពារខ្លួន ពោលគឺតិចជាងអ៊ុយក្រែន។ ណាតូ បានវិវត្តន៍សម្រាប់ជំហរប្រតិបត្តិការ ទៅមុខដែលមិនការពារ វាមិនមានការផ្គត់ផ្គង់, នៅពេលនេះ វាមានតម្លៃថ្លៃណាស់ ហើយវាកាន់តែខ្លាំងឡើងៗ ទាំងផ្នែកប្រជាសាស្រ្ត សារពើពន្ធ និងនយោបាយដែលមិនអាច គាំទ្របានដោយសហរដ្ឋអាមេរិក ឬប្រទេសនៅអឺរ៉ុបភាគច្រើន» ៕
ប្រែសម្រួលៈ ណៃ តុលា