បរទេស៖ យោងតាមការចេញផ្សាយ របស់ RT លោកប្រធានាធិបតីតួគី Recep Tayyip Erdogan បានលើកឡើងដោយថ្កោលទោស ចំពោះប្រតិបត្តិការយោធា របស់អ៊ីស្រាអែល នៅហ្គាហ្សាផងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅពេលនេះមិនខុសអ្វីពីមេប្រល័យ ពូជសាសលោក Adolt Hitlerឡើយ។
លោក Erdogan បានបណ្តេញការទូតទូតថ្មី អ៊ីស្រាអែលកាលពីថ្ងៃពុធ នៅពេលដែលលោកបានថ្លែងសុន្ទរកថា បើកនៅឯពិធីប្រគល់ ពានរង្វាន់ក្នុងទីក្រុងអង់ការ៉ា ។
លោកប្រធានាធិបតីរូបនេះ ក៏បាននិយាយដែរថា ទីក្រុងយេរូសាឡឺម ឥឡូវនេះមាន ជំរុំណាស៊ីដោយផ្ទាល់ ដើម្បីចាប់ជនជាតិប៉ាឡេស្ទីនចូល ដោយបញ្ជាក់ថា យុទ្ធនាការនៅហ្គាហ្សាគឺអាក្រក់ជាងការសម្លាប់រង្គាល ដែលប្រព្រឹត្តដោយពួកណាស៊ីអាល្លឺម៉ង់ទៅទៀត។
មេដឹកនាំតួគីបានអះអាងថា ភាពខុសគ្នាពិតប្រាកដ តែមួយគត់រវាង ណាស៊ី និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺជាការគាំទ្រយ៉ាងទូលំទូលាយ ពីលោកខាងលិច សម្រាប់លោក Netanyahu និងយុទ្ធនាការ របស់គាត់ប្រឆាំងនឹងក្រុមហាម៉ាស ដែលជាមេដឹកនាំតួកគី៕
ប្រែសម្រួល៖ស៊ុនលី