ព័ត៌មានអន្តរជាតិ

អាមេរិក ​ផ្តល់​កញ្ចប់​សព្វាវុធ​ចុងក្រោយ ​សម្រាប់​ឆ្នាំ២០២៣ ដល់​អ៊ុយក្រែន ខណៈ​រដ្ឋបាល​លោក បៃដិន អស់​ថវិកា

dpa

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសកញ្ចប់សព្វាវុធ និងបរិក្ខាចុងក្រោយក្នុងឆ្នាំ២០២៣ នេះ ដើម្បីជួយដល់អ៊ុយក្រែន ដោយវាធ្វើឲ្យកាន់តែធ្លាក់ចុះនូវថវិកា ដែលមានស្រាប់នៅតែស្ថិតក្នុងការចាត់ចែងរបស់រដ្ឋបាល បៃដិន។

រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សព្វាវុធ និងបរិក្ខារនៅក្នុងកញ្ចប់មានតម្លៃរហូតដល់ ២៥០ លានដុល្លារអាមេរិក ហើយកំពុងត្រូវបានផ្តល់ឱ្យ “ក្រោមការដកចេញពីការណែនាំពីមុន សម្រាប់អ៊ុយក្រែន” ។

លោក Blinken បានលើកឡើងថា “សមត្ថភាពដែលបានផ្តល់ជូនក្នុងកញ្ចប់ថ្ងៃនេះ រួមមានគ្រាប់បែកការពារអាកាស ធាតុផ្សំនៃប្រព័ន្ធការពារអាកាសផ្សេងទៀត គ្រាប់រំសេវបន្ថែម សម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ និង ១០៥មីលីម៉ែត្រ អាវុធប្រឆាំងពាសដែក និងគ្រាប់រំសេវជាង ១៥លានគ្រាប់”។

កញ្ចប់ជំនួយ​ ដែលទើបតែបានប្រកាសនៅក្រោមអាជ្ញាធរ ប្រធានាធិបតី ដែលអនុញ្ញាតឱ្យអាវុធត្រូវបានទាញដោយផ្ទាល់ពីស្តុករបស់ក្រសួងការពារជាតិ ដូច្នេះពួកគេអាចបញ្ជូនទៅអ៊ុយក្រែន ក្នុងលក្ខណៈឆាប់រហ័ស។

សហរដ្ឋអាមេរិក បានប្រើប្រាស់ថវិកាពីទម្រង់ជំនួយមួយផ្សេងទៀត សម្រាប់អ៊ុយក្រែនរួចហើយ ដែលជាគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដែលត្រូវបានអនុម័តដោយសភា ដែលអាចឱ្យក្រសួងការពារជាតិ អាចទិញសព្វាវុធ សម្រាប់ទីក្រុងគៀវ ដោយចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតអាវុធ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកBlinken បានរំលឹកឡើងវិញនូវតម្រូវការបន្ទាន់ សម្រាប់សភា ដើម្បីបំពេញការងាររបស់ពួកគេ។ លោកបានបន្ដថា “វាជាការចាំបាច់ដែលសភាធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជំរុញផលប្រយោជន៍សន្តិសុខជាតិរបស់យើង ដោយជួយអ៊ុយក្រែនការពារខ្លួន និងធានាអនាគតរបស់ខ្លួន”។

ដោយព្រមានថា ការផ្តល់មូលនិធិពីមុនសភាបានអនុម័ត សម្រាប់ការផ្តល់ជំនួយដល់អ៊ុយក្រែន នឹងរលាយបាត់ក្នុងពេលឆាប់ៗនេះ រដ្ឋបាលលោក បៃដិន បានឲ្យដឹងកាលពីសប្តាហ៍មុនថា កង្វះការប្តេជ្ញាចិត្តជាថ្មីរបស់សមាជិកសភាក្នុងការបំពេញតម្រូវការបន្ថែមលើសំណើថវិកាបន្ថែមជាង ៦០ ពាន់លានដុល្លាររបស់សេតវិមាន សម្រាប់អ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top