បរទេស៖ យោងតាមលោក Yevgeny Balitsky អភិបាលនៃតំបន់ Zaporozhye ជួរមុខរបស់រុស្ស៊ី បាននិយាយថា នៅនិទាឃរដូវ ឬរដូវក្តៅឆ្នាំ២០២៤ខាងមុខនេះ កងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន ទំនងជានឹងលែងជាកម្លាំងប្រយុទ្ធ ដ៏គួរឱ្យទុកចិត្តទៀតហើយ។
លោក Balitsky ត្រូវដកស្រង់អំពីការលើកឡើង និងបទពិសោធន៍យោធារបស់គាត់ ក៏ដូចជាសញ្ញាពីភាគីម្ខាងទៀត ជាប្រភពនៃការយល់ដឹងរបស់គាត់ ចំពោះស្ថានភាពនៅអ៊ុយក្រែន ដោយក្នុងនោះលោកបានថ្លែង ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ចាប់រាប់តាំងតែពីការផ្លាស់ប្តូរធាតុអាកាស នៅក្នុងប្រទេសអ៊ុយក្រែនជាដើម ដែលសុទ្ធតែជាកត្តាសំខាន់ជម្រុញ ។
រំលឹកដែរថាតំបន់ Zaporozhye បានចូលរួមជាមួយប្រទេសរុស្ស៊ីកាលពីឆ្នាំមុន បន្ទាប់ពីការធ្វើប្រជាមតិ របស់អ្នកបោះឆ្នោតក្នុងស្រុក ។
មន្ត្រីអ៊ុយក្រែនបានច្រានចោល ការបោះឆ្នោតនេះថាជា ការបោកប្រាស់ ហើយព្យាយាមដណ្តើមយកតំបន់នេះដោយកម្លាំង រួមជាមួយនឹងតំបន់ Kherson ដែលនៅជិតខាង និងប្រធានបទសហព័ន្ធរុស្ស៊ី ចំនួនបីផ្សេងទៀត ដែលបានបំបែកចេញពីទីក្រុងគៀវ បន្ទាប់ពីមានរដ្ឋប្រហារប្រដាប់អាវុធក្នុងឆ្នាំ២០១៤ ៕
ប្រែសម្រួល៖ ស៊ុន លី