ព័ត៌មានអន្តរជាតិ

Update៖ ពលរដ្ឋអង់គ្លេស ជាច្រើន បង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ក្រោយពីរងការគំរាមកំហែង ដោយគ្រោះទឹកជំនន់

រូបភាព៖ Xinhua

ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ថា អលចនទ្រព្យសម្បត្តិរាប់រយកន្លែងត្រូវបានជន់លិច ហើយអ្នកស្រុកត្រូវបានជម្លៀសខ្លួនចេញ ក្នុងចក្រភពអង់គ្លេស ហៅកាត់ (UK) ក្រោយពីមានភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំង ពេញ១សប្តាហ៍ នៅទូទាំងប្រទេស ដោយបានរំខានដលល់ការធ្វើដំណើរ ដែលបានបង្កឡើងដោយសារអាកាសធាតុ ដែលអូសបន្លាយរយៈពេលយូរ ។

ទីភ្នាក់ងារបរិស្ថាន បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ កាលពីព្រឹកថ្ងៃសុក្រយ៉ាងដូច្នេះថា អចលនទ្រព្យប្រហែល១.០០០កន្លែង នៅក្នុងប្រទេសអង់គ្លេស ត្រូវបានជន់លិចនៅក្នុងសប្តាហ៍នេះ ។

កងពលតូចអគ្គីភ័យ ប្រចាំទីក្រុងឡុងដ៍ បានឲ្យដឹងកាលពីថ្ងៃសុក្រថា មានមនុស្សប្រហែល៥០នាក់ត្រូវបានជម្លៀសចេញបន្ទាប់ពីប្រឡាយមួយបានផ្ទុះដីបាក់ច្រាំងទន្លេរបស់ខ្លួននៅក្នុងទីក្រុង Hackney Wick ដែលស្ថិតនៅភាគខាងកើត ទីក្រុងឡុងដ៍ កាលពីយប់ថ្ងៃព្រហស្បតិ៍ ។

ទន្ទឹមនឹងនេះដែរ មានឧប្បត្តិហេតុធំមួយ ត្រូវបានប្រកាសនៅតាមបណ្តោយដងទន្លេ Trent ក្នុងទីក្រុង Nottinghamshire ដោយអ្នកស្រុកត្រូវបានស្នើសុំឱ្យរៀបចំ សម្រាប់ការជម្លៀសខ្លួន នៅក្នុងតំបន់ដែលមានហានិភ័យ នៃគ្រោះទឹកជំនន់ ។

គេបានដឹងថា កាលពីដើមសប្តាហ៍នេះ ការិយាល័យឧតុនិយមរបស់ចក្រភពអង់គ្លេស បានចេញការព្រមានអំពីអាកាសធាតុពណ៌លឿងសម្រាប់ភ្លៀងធ្លាក់ចុះខ្លាំង ដែលត្រូវបានគេរំពឹងថា នឹងបន្តកើតមានឡើងរហូតដល់ថ្ងៃសុក្រ ។

ការព្រមាន និងការជូនដំណឹងអំពីគ្រោះទឹកជំនន់កើតឡើងមកលើតំបន់ជាង៥០០កន្លែងដែលត្រូវបានប្រកាសឲ្យដឹងសម្រាប់ប្រទេសអង់គ្លេសកាលពីព្រឹកថ្ងៃសុក្រ ក្រោយពីមានភ្លៀងធ្លាក់ចុះជាបន្តបន្ទាប់រយៈពេល១សប្តាហ៍នៅទូទាំងប្រទេស ដែលបង្កឡើងដោយព្យុះ Henk ។

សេវាកម្មផ្លូវដែកក្នុងប្រទេសអង់គ្លេស ក៏រងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ផងដែរ ដោយប្រតិបត្តិកររថភ្លើង Great Western Railway ព្រមានអំពីការកាត់បន្ថយ ឬលុបចោលសេវាកម្មរបស់ខ្លួន ។

ស្ថានីយ៍ទូកជួយសង្គ្រោះមួយនៅលើភ្នំ Thames ក្នុងទីក្រុងឡុងដ៍ បានជំរុញឱ្យទូកនៅឆ្ងាយពីទន្លេ ដែលនៅក្នុងតំបន់ Kingston “បច្ចុប្បន្នព្យុះកំពុងមានល្បឿនបក់បោកលឿនជាងកាលពីថ្ងៃសុក្រមុនទ្វេដង ហើយវាមានថាមពលខ្លាំងក្លា” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top