គៀវ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានធ្វើទស្សនកិច្ចដោយមិនប្រកាសកាលពីថ្ងៃអាទិត្យទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្តេជ្ញាបន្តការគាំទ្រ សម្រាប់ប្រជាជាតិអឺរ៉ុបខាងកើតចំពេលមានសង្រ្គាម ដែលកំពុងបន្តជាមួយរុស្ស៊ី។
ប្រពភពីទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងដោយដកស្រង់ប្រភពពីក្រសួងថា លោកស្រី នឹងជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលរួមទាំងសមភាគីអ៊ុយក្រែនលោកស្រី Dmytro Kuleba ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា