ព័ត៌មានជាតិ

សម្តេចធិបតី ៖ ខ្ញុំមានមនោតសញ្ចេតនាធំណាស់ ចំពោះបេក្ខជនប្រឡង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សម្តេចជាអ្នកមានមនោសញ្ចេតនាជាខ្លាំង ចំពោះបេក្ខជនប្រឡងប្រជែងម្តងៗ ទោះបីមានការអន្តរាគមន៍ពីក្រុមគ្រួសារយ៉ាងណាក្តី គឺអ្នកចេះជាប់។

ក្នុងពិធីសំណេះសំណាលជាមួយ “សិស្សនិទ្ទេស A នាថ្ងៃ៩ មករានេះ សម្តេចធិបតីបញ្ជាក់ថា «ខ្ញុំមានមនោសញ្ចេតនា គឺអ្នកចេះប្រឡងជាប់ ។ ចំណុចនេះ ខ្ញុំមានសម្រាប់ប្អួនៗដែលប្រឡងទាំងអស់គ្នា»។

សម្តេចធិបតីលើកឡើងថា ការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះ ជាមេរៀនមួយល្អដើម្បីយកទៅធ្វើប្រទីប និងជាគំរូនៃការកសាងបរិស្ថានសង្គម។ សម្តេចនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា ការប្រឡងប្រជែងដែលមានការប្រកួតដោយសមធម៌ បរិយាប័ន ត្រូវបានលើកទឹកចិត្ត គឺអ្នកចេះជាប់៕

To Top