ព័ត៌មានអន្តរជាតិ

យន្តហោះ ដឹកអ្នកដំណើរ Boeing 737-800 របស់រុស្ស៊ី រអិលធ្លាក់ចេញពីផ្លូវរត់ នៅពេលចុះចត

AFP

វ៉្លាឌីវ៉ូស្តូក ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ថា យន្តហោះដឹកអ្នកដំណើរ Boeing 737-800 ដំណើរការដោយ ក្រុមហ៊ុនអាកាសចរណ៍ Nordstar របស់ប្រទេសរុស្ស៊ី បានរអិលធ្លាក់ពីលើផ្លូវរត់ នៅពេលចុះចតនៅឯអាកាសយានដ្ឋាន Norilsk នៅក្នុងទីក្រុងស៊ីបេរី នៅថ្ងៃអង្គារនេះ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសឡើយ ។

ទីភ្នាក់ងារដឹកជញ្ជូន ផ្លូវអាកាសសហព័ន្ធ បានឱ្យដឹងថា យន្តហោះដែលរអិលធ្លាក់ ចេញពីផ្លូវរត់នោះ បានកើតឡើងនៅម៉ោង ១០និង០០នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៣ និង០០នាទីម៉ោងសកល ដែលមានមនុស្សចំនួន១៧៦នាក់ នៅលើយន្តហោះនោះ ក្នុងនោះបូករួមទាំងសមាជិក នាវិកចំនួន៨នាក់ និងអ្នកដំណើរ មានចំនួន១៦៨នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top