ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោករំពឹងថា GDP របស់អ៊ុយក្រែន នឹងកើនឡើង ៣,២ ភាគរយនៅឆ្នាំ២០២៤

Xinhua

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយ រដ្ឋាភិបាលបានរាយការណ៍កា​ ដោយលើកឡើង ពីការព្យាករណ៍ចុងក្រោយ ដោយធនាគារពិភពលោកថា ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ុយក្រែន ទំនងជានឹងកើនឡើង ៣,២ ភាគរយនៅឆ្នាំនេះ ។

ធនាគារពិភពលោកបានឲ្យដឹងថានៅឆ្នាំ២០២៥ សេដ្ឋកិច្ចអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងកើនឡើង ៦,៥ ភាគរយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ទន្ទឹមនឹងនេះ ធនាគារពិភពលោក បានព្រមានថា ហានិភ័យភូមិសាស្ត្រនយោបាយ រួមទាំង ការកើនឡើង ដែលអាចកើតមាន នៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន អាចធ្វើឱ្យស្ថានភាព សេដ្ឋកិច្ចនៅក្នុងប្រទេស កាន់តែអាក្រក់ទៅៗ។

ធនាគារពិភពលោកបានប៉ាន់ប្រមាណថា GDP របស់អ៊ុយក្រែនបានកើនឡើង ៤,៨ភាគរយក្នុងឆ្នាំ២០២៣។ យោងតាមតួលេខបឋម ដែលបានបង្ហាញដោយក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន GDP របស់ប្រទេសនេះ បានកើនឡើង ៥,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ រដ្ឋាភិបាលអ៊ុយក្រែន មិនបានបង្ហាញពីតួលេខពេញមួយឆ្នាំ សម្រាប់កំណើន GDP ឆ្នាំ២០២៣ នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top