ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងចូលរួមបេសកកម្ម របស់អឺរ៉ុប ប្រឆាំងនឹងក្រុម Houthis

បរទេស៖ កាសែតអាល្លឺម៉ង់ Die Welt ចេញផ្សាយចុងសប្តាហ៍បានរាយការណ៍ដោយដកស្រង់ប្រភពពីប្រភពនានាថា ទីក្រុងប៊ែរឡាំងគ្រោងនឹងបញ្ជូននាវាចម្បាំង F-124 ‘Hessen’ របស់ខ្លួនទៅកាន់ឈូងសមុទ្រ Aden នៅដើមខែក្រោយនេះហើយ។

នាវា Sachsen class ត្រូវបានបំពាក់ដោយរ៉ាដាឈ្លបយកការណ៍ ដែលមានសមត្ថភាពអាចចាប់បាន១០០០គោលដៅក្នុងពេលដំណាលគ្នា ដែលមានទាំងមីស៊ីលបាញការពារដែនអាកាស និងឧទ្ធម្ភាគចក្រវាយប្រហារ ហើយវាថែមទាំងមានមីស៊ីលប្រឆាំងនាវា Harpoon និង torpedo ផងដែរ។

នាវាចម្បាំងនេះត្រូវបានគេរាយការណ៍ថាគ្រោងនឹងចាកចេញពីឆ្នេរសមុទ្រអាល្លឺម៉ង់នៅថ្ងៃទី« ខែកុម្ភៈ ហើយឆ្ពោះទៅកាន់សមុទ្រក្រហមហើយកាសែតនេះបានរាយការណ៍ថាការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថានឹងជាផ្នែកមួយនៃបេសកកម្មដែនសមុទ្រថ្មីរបស់សហភាពអឺរ៉ុបនៅក្នុងតំបន់។

គួរឲ្យដឹងដែរថាស្ថានភាពនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden នៅតែតានតឹង ចំពេលមានការសម្រេចចិត្តរបស់ទីក្រុងឡុងដ៍ និងវ៉ាស៊ីនតោន ដើម្បីបើកប្រតិបត្តិការយោធានៅទីនោះ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមអ៊ីស្លាម Houthi ដែលមានមូលដ្ឋាននៅយេមែន៕ ប្រែសម្រួល៖ស៊ុនលី

To Top