ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ តួនាទីជា “ក្បាលម៉ាស៊ីនដ៏សំខាន់” នៃការប្រើប្រាស់គឺខ្លាំងក្លា សេដ្ឋកិច្ចចិនមានកម្លាំង ចលករដ៏ធំដដែល

“ទូកពោងបើកបរយ៉ាង លឿនលើទឹកកក បាឡុងត្រូវបង្ហោះឡើង ពីលើទន្លេ Songhua សួនព្រិលទឹកកកក្លាយជាកន្លែង សម្រាប់រាំឌីស្កូ ។ល។” ប្រសិនបើគេសួរថា តើរដូវរងារឆ្នាំនេះ កន្លែងណាពេញនិយមជាងគេ? ក្រុង Harbin ខេត្ត Heilongjiang របស់ចិនប្រាកដ មានចំណែកមួយដែរ។ ដើម្បីទទួលស្វាគមន៍ភ្ញៀវ ដែលមកពីគ្រប់ទីកន្លែង ក្រុង Harbin បានដាក់ចេញកម្មវិធីទេសចរណ៍ ប្រកបដោយភាពទាក់ទាញមួយ ហើយមួយទៀតជាបន្តបន្ទាប់ ។

ឥឡូវនេះជារដូវរងា នៃតំបន់ភាគខាងជើងរបស់ចិន តំបន់ភាគឦសានជាច្រើន ពឹងផ្អែកទៅលើធនធានព្រិលទឹក កកដ៏សម្បូរបែប ធ្វើឱ្យកិច្ចកសាងកន្លែងកម្សាន្ត ព្រិលទឹកកកមានសុក្រឹត្យភាព បង្កើតនូវពីធីជប់លៀងព្រិលទឹកកកនៅមុខផ្ទះ ដើម្បីនាំឱ្យទេសចរណ៍ព្រិល ទឹកកកបន្តបញ្ចេញកម្លាំងចលករថ្មី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ។

រាល់ពេលរដូវរងា តំបន់ទេសភាពភ្នំ Changbaishan ក៏ក្លាយជាពិភពព្រិលដូចព្រេងនិទានសម្រាប់កុមារ ដែលអាចឡើងភ្នំខ្ពស់ និងមើលព្រៃព្រឹក្សា Changbaishan ដែលត ភ្ជាប់គ្នានិងកំពូលភ្នំសំខាន់ ដ៏ខ្ពស់នៃភ្នំ Changbaishan ។ នៅខេត្ត Jilin ព្រិលទឹកកកនិងអ័ព្ទរសាត់ អណ្ដែតជារបៀប គយគន់ព្រិលដ៏ស្អាតបំផុត នៅរដូវរងា ខណៈពេលដែលភ្ញៀវទេសចរ កំពុងគយគន់ព្រៃឈើ ដែលត្រូវព្រិលទឹកកកគ្របដណ្តប់ ភ្ញៀវទេសចរក៏អាចគយ គន់ព្រះអាទិត្យរះ ពោលគឺទទួលអារម្មណ៍ពីទេសភាពដ៏ល្អអស្ចារ្យដែលផ្តល់ដោយធម្មជាតិ ។ នៅសង្កាត់ Bayuquan នៃក្រុង Yingkou កត្តាដូចជា ព្រិលទឹកកក ទឹកផុស គ្រឿងសមុទ្រនិងបរិយាកាស អបអរសាទរ បុណ្យចូលឆ្នាំថ្មី ជាដើមបានក្លាយទៅជាខ្លឹមសារស្នូល នៃសកម្មភាពទេសចរណ៍ព្រិលទឹក កកក្នុងឆ្នាំនេះ ដើម្បីឱ្យអ្នកទេសចរទទួលអារម្មណ៍ ពីបរិយាកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មីនិងទំនៀមទម្លាប់ប្រពៃណី ។

បច្ចុប្បន្ននេះ ទីផ្សារទេសចរណ៍ របស់ចិន បានចូលក្នុងគន្លងល្បឿនលឿន នៃការស្តារឡើងវិញ ។ វប្បធម៌ និងទេសចរណ៍ បានទទួលការអភិវឌ្ឍដោយស៊ី សង្វាក់គ្នាយ៉ាងស៊ីជម្រៅ ទីផ្សារទេសចរណ៍ បានបង្កើនល្បឿនស្តារឡើងវិញ ក៏ដូចជាទទួលបានប្រសិទ្ធភាពដ៏ លេចធ្លោក្នុងវិស័យពង្រីកតម្រូវការ ក្នុងស្រុកនិងជំរុញការប្រើប្រាស់ជាដើម ។
តាមការប៉ាន់ប្រមាណ នៃមជ្ឈមណ្ឌលទិន្នន័យ នៃក្រសួងវប្បធម៌ និងទេសចរណ៍របស់ចិនឱ្យដឹងថា នៅថ្ងៃឈប់សម្រាកបីថ្ងៃពេលចូលឆ្នាំសកល ចំនួនអ្នកទេសចរ ដែលធ្វើទេសចរណ៍ក្នុងស្រុកចិន គឺ១៣៥លាននាក់ ដែលកើនឡើង១៥៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ សម្រេចបាននូវចំណូល ទេសចរណ៍ក្នុងស្រុក៧ម៉ឺន៩ពាន់៧រយ៣០លានយាន់ប្រាក់ចិន ដែលកើនឡើង២០០,៧ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំទៅ ក៏ដូចជាកើនឡើង៥,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩ ។
ទន្ទឹមនឹងរូបមន្តដូចជា “វប្បធម៌+ទេសចរណ៍” និង“វប្បធម៌+វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”ជាដើមលេចចេញជាបន្តបន្ទាប់ សក្តានុពលនៃការប្រើប្រាស់ ខាងវប្បធម៌ត្រូវបាន បញ្ចេញយ៉ាងពេញ លេញ ។ កន្លែងសម្រាប់ប្រើប្រាស់ខាងទេស ចរណ៍ដ៏សម្បូរបែបបានបំពេញ តាមតម្រូវការប្រើប្រាស់ ខាងទេសចរណ៍ដ៏ច្រើន បែបយ៉ាងរបស់អ្នកផងទាំងពួង ហើយក៏ជំរុញការបង្កើត ចំណុចកំណើនថ្មីនៃទីផ្សារទេសចរណ៍ខាងវប្បធម៌ ផងដែរ ។

ចាប់ពីឆ្នាំ២០២៣មក ការប្រើប្រាស់បន្តស្តារឡើង វិញនិងពង្រីកជាបន្តបន្ទាប់ ។ តួនាទីជាមូលដ្ឋាន នៃការប្រើប្រាស់ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចត្រូវបានបង្កើន ឡើងជាបន្តបន្ទាប់ ដែលបានបន្ធូរបន្ថយកម្លាំង សម្ពាធនៃការរឹតបណ្តឹងតម្រូវការខាងក្រៅ ដែលបង្កឡើងដោយការងើបឡើងវិញ ដ៏យឺតនៃសេដ្ឋកិច្ចសកល ក៏ដូចជាផ្តល់កម្លាំងចលករយ៉ាងខ្លាំង ដល់ភាពល្អប្រសើរឡើងវិញនិង ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចចិន ។ នៅឆ្នាំ២០២៤ ទន្ទឹមនឹងសេដ្ឋកិច្ចបន្តរីកចម្រើន យ៉ាងល្អប្រសើរ គោលនយោបាយសម្រាប់ ជំរុញការប្រើប្រាស់ មួយចំនួននឹងដើរតួនាទីយ៉ាងច្បាស់លាស់ ចំណូលប្រជាជននិង ការប៉ាន់ប្រមាណចំពោះឱកាស ការងារនឹងត្រូវកែលម្អជាសន្សឹមៗ ការប្រើប្រាស់នឹង លេចចេញនិន្នាការស្តារឡើងវិញយ៉ាងឆាប់រហ័ស ហើយអត្រារួមចំណែកចំពោះកំណើន សេដ្ឋកិច្ចនឹងត្រូវលើកកម្ពស់ថែមមួយកម្រិតទៀត ។
ព្រមពេលជាមួយគ្នានេះ ទន្ទឹមនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជិត ចូលមកដល់ សកម្មភាពជំរុញការប្រើប្រាស់ ដែលដាក់ចេញដោយមុខរបរនានា នឹងបំផុសកម្លាំង រស់រវើកក្នុងទីផ្សារ ក៏ដូចជាបំពេញ តាមតម្រូវការខាង ការប្រើប្រាស់គ្រប់បែបយ៉ាង ដូចជាការជួបជុំគ្នានៃគ្រួសារនិង ការរួមបញ្ចូល គ្នានៃពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌និងកីឡា ។ តួនាទីជា “ក្បាលម៉ាស៊ីនដ៏សំខាន់ ”នៃការប្រើប្រាស់គឺមានភាពខ្លាំងក្លា ដែលនឹងបំផុសកម្លាំង រស់រវើករបស់ទីផ្សារប្រកបដោយប្រសិទ្ធភាព ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករថ្មី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ៕

To Top