ព័ត៌មានអន្តរជាតិ

អាមេរិក នៅ​មិន​ទាន់បាន​ត្រៀម​ខ្លួន​រួច​រាល់ ​សម្រាប់​សង្គ្រាម​ដណ្តើម​អំណាច​នៅ​សមុទ្រ​ក្រហម

AFP

ម៉ូស្គូ៖ កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការវាយប្រហារតាមអាកាសលើគោលដៅជាង ៦០ នៅទីតាំងសកម្មប្រយុទ្ធ Houthi ចំនួន ១៦ នៅភាគខាងជើងប្រទេសយេម៉ែន កាលពីយប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ តាមសេចក្តីរាយការណ៍ថា ជាការសងសឹក ចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប្រឆាំងនឹងនាវានៅសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា។

ចលនា Ansar Allah បានសន្យារួចហើយថា មហាអំណាចលោកខាងលិចទាំងពីរនឹងផ្តល់ “តម្លៃខ្ពស់” សម្រាប់ការវាយប្រហារ ដែលបានមកជាផ្នែកមួយនៃប្រតិបត្តិការ Prosperity Guardian ដឹកនាំដោយសហរដ្ឋអាមេរិកនៅសមុទ្រក្រហម។

ជាមួយនឹងប្រតិបត្តិការបង្ហាញសញ្ញានៃវឌ្ឍនភាព វាហាក់បីដូចជាសហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមនៅសមុទ្រក្រហម ហើយកំពុងឆ្ពោះទៅរកការវិវាទដ៏អាម៉ាស់នៅក្នុងតំបន់នេះ នេះបើតាមអ្នកវិភាគយោធារុស្ស៊ី Andrei Martyanov បានប្រាប់កាសែត Sputnik ។

លោកបានលើកឡើងថា នាវាពិឃាតរបស់អាមេរិក ដែលដាក់ពង្រាយនៅសមុទ្រក្រហម “ប្រហែលជាមានរ៉ាដាល្អណាស់ ប៉ុន្តែប្រសិនបើអ្នកបញ្ជូនទៅកាន់ពួកគេនូវយន្តហោះដ្រូនមួយក្រុម ទីបំផុតពួកគេនឹងអស់កាំជ្រួច”។

លោកបន្ដថា “ការប្រមាថបំផុតក្នុងករណីនេះ បើនិយាយទៅ អំបិលជូតមុខរបួស នឹងក្លាយជាការពិត ដែលពួក Houthi ប្រហែលជានឹងបញ្ជូនយន្តហោះដ្រូនតម្លៃ ៥០០០ ទៅ ៦០០០​ដុល្លារ ដែលនឹងធ្វើឱ្យអ្នកចំណាយប្រាក់ ១,៥ ទៅ ២ លានដុល្លារ នៃកាំជ្រួចការពារដែនអាកាសរបស់អ្នក ​៕

ប្រែសម្រួល ឈូក បូរ៉ា

To Top