ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ​បញ្ជាក់​ជាថ្មី ​នូវ​ការ​គាំទ្រ​ឥតឈប់ឈរ ​ចំពោះ​គោលការណ៍​ចិន ​តែមួយ

រូបភាពពី៖​ XINHUA

តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានអះអាងជាថ្មី នូវការគាំទ្រឥតឈប់ឈររបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នេះនៅក្នុងរដ្ឋធានីតេអេរ៉ង់ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយអំពីការបោះឆ្នោតនៅក្នុងតំបន់តៃវ៉ាន់របស់ប្រទេសចិន នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួង។

លោក Kanaani បានលើកឡើងថា អ៊ីរ៉ង់បានចាត់ទុកការគោរព ចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត ជាមូលដ្ឋាននៃគោលនយោបាយការបរទេសរបស់ខ្លួន។

លោកបានបន្ដថា ស្របតាមការលើកឡើងនេះ អ៊ីរ៉ង់បានអះអាងសារជាថ្មីនូវ “ការគាំទ្រជាដាច់ខាត ចំពោះសិទ្ធិនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់ខ្លួន”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top