បរទេស៖ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយ នៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធ Houthi របស់ប្រទេសយេមែនបានវាយប្រហារលើនាវាកុងតឺន័ររបស់អាមេរិក ជាមួយនឹងមីស៊ីលឆ្លងទ្វីបផ្លោងកាលពីថ្ងៃចន្ទ។ ប្រភពដដែលបានសរសេរទៀតថា ក្រុមសកម្មប្រយុទ្ធបានប្តេជ្ញាកំណត់គោល ដៅដឹកជញ្ជូនទំនិញ នៅក្នុងឈូងសមុទ្រ Aden ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស។
នៅរសៀលថ្ងៃច័ន្ទ ក្រុមសកម្មប្រយុទ្ធ Houthi គាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីលផ្លោងប្រឆាំងនាវា ពីតំបន់គ្រប់គ្រងដោយ Houthi នៃប្រទេសយេមែន ហើយបានវាយប្រហារលើនាវាកុងតឺន័រ M/V Gibraltar Eagle ដែលជានាវាកុងតឺន័រ ដែលមានទង់កោះ Marshall គ្រប់គ្រងដោយសហរដ្ឋអាមេរិកនិងដែលគ្រប់គ្រងប្រតិបត្តិការយោធាអាមេរិកនៅមជ្ឈិមបូព៌ា។
ទោះបីជាយ៉ាងណាក្តីសេចក្តីថ្លែងការណ៍បានបន្តថា នាវានេះមិនបានរាយការណ៍ថាមានមនុស្សរងរបួស ឬការខូចខាតអ្វីធ្ងន់ធ្ងរទេ ហើយកំពុងបន្តដំណើររបស់ខ្លួនជាធម្មតាឡើងវិញ៕ ប្រែសម្រួល៖ស៊ុនលី