បរទេស៖ អ្នកធ្វើយុទ្ធនាការនឹងប្រមូលផ្តុំគ្នានៅឯសាលាក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដើម្បីប្រមូលផ្តុំគ្នាដើម្បីជំរុញឱ្យអូស្ត្រាលីបញ្ជូនឧទ្ធម្ភាគចក្រដែលលែងប្រើប្រាស់ទៅឱ្យអ៊ុយក្រែន។ កងកម្លាំងការពារអូស្ត្រាលីគ្រោងនឹងដកចេញពីសេវាកម្មនូវឧទ្ធម្ភាគចក្រ Taipan ចំនួន ៤៥ គ្រឿងនៅចុងឆ្នាំនេះ ហើយជំនួសមកវិញដោយឧទ្ធម្ភាគចក្រ Blackhawks ដែលផលិតដោយសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ MRH-90 Taipan របស់អូស្ត្រាលីទាំងអស់ត្រូវបានផ្អាក់ដំណើរការបន្ទាប់ពីការធ្លាក់មួយគ្រឿង ក្នុងអំឡុងពេលសមយុទ្ធយោធាពហុជាតិនៅឯឆ្នេរសមុទ្រនៃរដ្ឋ Queensland ក្នុងខែកក្កដា។
ក្រុមមន្ត្រីបាននិយាយថា យន្តហោះនេះនឹងមិនត្រលប់ទៅ “ប្រតិបត្តិការហោះហើរ” មុនពេលដែលពួកគេនឹងត្រូវដកចេញពីសេវាកម្មសកម្មនៅក្នុងខែធ្នូឆ្នាំនេះទេ។ ឧទ្ធម្ភាគចក្រ Taipans នឹងត្រូវជំនួសដោយឧទ្ធម្ភាគចក្រ Blackhawk ដែលផលិតដោយសហរដ្ឋអាមេរិកវិញ។ ចាប់ពីឆ្នាំក្រោយនេះ ឧទ្ធម្ភាគចក្រ Apache ថ្មីក៏នឹងត្រូវដាក់ឱ្យប្រើប្រាស់សម្រាប់កងទ័ពអូស្ត្រាលីផងដែរ។
អ៊ុយក្រែនបានចោទសួរអូស្ត្រាលីអំពីការប្រើប្រាស់ឧទ្ធម្ភាគចក្រ Taipan ដែលរចនាដោយអឺរ៉ុបសម្រាប់សង្រ្គាមប្រឆាំងនឹងរុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអូស្ត្រាលីបាននិយាយថា ឧទ្ធម្ភាគចក្រ នេះនឹងត្រូវរុះរើតាមការគ្រោងទុក និងកប់នៅកន្លែងការពារប្រទេសអូស្ត្រាលី ដោយសារតែមានការព្រួយបារម្ភអំពីសុវត្ថិភាព និងភាពជឿជាក់នៃកងយន្តហោះ Taipan ដែលមានវ័យចំណាស់ទៅហើយនោះ។
លោក Stefan Romaniw សហប្រធាននៃសហព័ន្ធអូស្ត្រាលីនៃអង្គការអ៊ុយក្រែនបានប្រាប់ VOA ថា ឧទ្ធម្ភាគចក្រនេះនឹងជួយអ៊ុយក្រែនទប់ទល់ការឈ្លានពានរបស់រុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា