បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umarov បានទទូចថា ក្រុងកៀវ នៅតែមានផែនការ ដណ្តើម យកទឹកដីទាំងអស់ ដែលខ្លួនបានបាត់បង់ទៅឱ្យរុស្ស៊ី ក្នុងរយៈពេលមួយទសវត្សរ៍ កន្លងមកនេះមកវិញ ។
ការអត្ថាធិប្បាយរបស់លោកកើតឡើងបន្ទាប់ពីការទទួលស្គាល់ថា ការវាយលុកដ៏ខ្លាំងក្លា របស់ប្រទេសនេះកាលពីឆ្នាំមុន បានបរាជ័យក្នុងការយកឈ្នះលើវិស័យការពាររបស់រុស្ស៊ីរួចទៅហើយ និងថែមទាំងបានបាត់បង់ជីវិតយោធា របស់ខ្លួនរាប់ពាន់នាក់ទៀតផង។
ថ្លែងជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន មួយចំនួនទៀតនៅក្នុងកិច្ចប្រជុំវេទិកា សេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីថ្ងៃអាទិត្យ លោក Umarov ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍ដែលថាសហរដ្ឋអាមេរិក មានការខកចិត្តចំពោះយុទ្ធសាស្ត្រយោធា របស់ទីក្រុងគៀវសម្រាប់ឆ្នាំ ២០២៤ ។
រដ្ឋមន្ត្រីការពារជាតិនឹងមិនបញ្ជាក់ ឬបដិសេធការចោទប្រកាន់នោះទេ ដោយគ្រាន់តែសង្កត់ធ្ងន់ថាលោកខាងលិច នៅតែបន្តគាំទ្រអ៊ុយក្រែនហើយលោក Umerov ក៏បានកត់សម្គាល់ផងដែរថា គោលបំណងយុទ្ធសាស្ត្ររបស់ទីក្រុងគៀវ នៅពេលនេះគឺនៅតែនិងគឺធ្វើយ៉ាងណា ដើម្បីទទួលបានព្រំដែន ឆ្នាំ១៩៩១ មកវិញទាំងអស់ ៕
ប្រែសម្រួល៖ស៊ុនលី