ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ រងកងទ័ពជើងគោក និងជាមេបញ្ជាការ កងពលតូចលេខ៧០ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានទទួលស្វាគមន៍ ឧត្តមសេនីយ៍ឯកបំរុង ផាន វ៉ាន់យ៉ាង អនុរដ្ឋមន្ត្រីការពារប្រទេស វៀតណាម និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពវៀតណាមមកបំពេញទស្សនកិច្ចផ្លូវ ការនៅកងពលតូចលេខ៧០។
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ប្រកប ដោយភាពស្និតស្នាលនេះ ធ្វើឡើងដើម្បីទំនាក់ទំនងល្អ នូវកិច្ច សហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និយាយជារួម និងបង្កើនចំណងសាមគ្គីភាពជាមួយ កងពលតូចលេខ៧០។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានជម្រាបជូនប្រតិភូ ពីអ្វីដែលជាសមិទ្ធផលសំខាន់ៗ ដែលកងពលតូចលេខ៧០ សម្រេចបានផងដែរ។
ជាពិសេសដើម្បីជាការចែករំលែក បទពិសោធន៍ឲ្យគ្នាទៅវិញ ទៅមក រវាងកងទ័ព នៃប្រទេសទាំងពីរ ក្នុងភាពជាមិត្ត និងបងប្អូនដ៏ល្អរវាងគ្នានិងគ្នា៕