ព័ត៌មានជាតិ

តុលាការ សម្រេចបើក ការស៊ើបសួរ លើជនសង្ស័យ ឈ្មោះ នាង សំអូន បង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមនុស្សស្លាប់៤នាក់

ភ្នំពេញ ៖ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ លើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរព កាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោក តម្រូវបណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុង ស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លាប់ មនុស្សច្រើននាក់) នៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី នៅឫស្សីកែវ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោស តាម មាត្រា៨៣ កថាខណ្ឌ២ ចំណុច ខ,គ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ,គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៕

To Top