បរទេស៖ ទីក្រុងមូស្គូបាននិយាយថា យន្តហោះដឹកជញ្ជូនធុនធ្ងន់ របស់រុស្ស៊ីមួយគ្រឿង ដឹកអ្នកទោសសង្គ្រាមអ៊ុយក្រែន រាប់សិបនាក់ (POWs) បានធ្លាក់ នៅតំបន់ Belgorod ជាប់ព្រំដែនអ៊ុយក្រែន។ មុននេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយថា អ្នកដំណើរ និងសមាជិកនាវិកទាំងអស់ នៅលើយន្តហោះ បានស្លាប់ទាំងអស់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅថ្ងៃពុធ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះដឹកទំនិញ IL-76 ដឹកសមាជិកសេវាកម្មអ៊ុយក្រែន ៦៥ នាក់ រួមទាំងសមាជិកនាវិក ៦ នាក់ និងមនុស្ស ៣ នាក់ដែលអមដំណើរអ្នកទោស សង្គ្រាមអ៊ុយក្រែន (POWs) បានធ្លាក់ក្នុងអំឡុងពេលហោះហើរដែលបានគ្រោងទុកនៅប្រហែលម៉ោង ១១ ព្រឹកម៉ោងក្នុងស្រុក។ សេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកទោសកំពុងត្រូវបានគេដឹកទៅតំបន់ Belgorod ដើម្បីជាការដោះដូរ។
មន្ត្រីការពារជាតិក៏បានកត់ សម្គាល់ផងដែរថា ទីក្រុងម៉ូស្គូបានបញ្ជូនគណៈកម្មការមួយ ដើម្បីបង្កើតមូលហេតុ នៃឧប្បត្តិហេតុនេះផងដែរ។
ប៉ុស្តិ៍ Telegram 112 ដែលដកស្រង់ប្រភពមួយ បានរាយការណ៍មុននេះថា ការធ្លាក់យន្តហោះបានកើតឡើងនៅជិតភូមិ Yablonovo ចម្ងាយប្រហែល ៩០ គីឡូម៉ែត្រពីព្រំដែន។ ប៉ុស្តិ៍ Telegram 112 បាននិយាយថាមិនមានអ្នក រស់រានមានជីវិតទេ ៕
ប្រែសម្រួលៈ ណៃ តុលា