បរទេស៖ ការិយាល័យសារព័ត៌មានរបស់ស្ថាប័ននេះ បានបង្ហាញកាលពីថ្ងៃសុក្រថា ទីភ្នាក់ងារសន្តិសុខរបស់រុស្ស៊ី ឬFSB បានចាប់ខ្លួនបុរសពីរនាក់ ដោយសង្ស័យថាបានធ្វើការឱ្យ សេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន។
ជនសង្ស័យត្រូវបានគេចោទថា បានប្រមូលព័ត៌មានអំពីទីតាំង និងអង្គភាពយោធារបស់រុស្ស៊ី ហើយចែករំលែកវា ជាមួយតំណាងរបស់ក្រុងគៀវ ជាថ្នូរនឹងប្រាក់។
ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការយោធា របស់ទីក្រុងមូស្គូប្រឆាំងនឹង ប្រទេសជិតខាងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ទីភ្នាក់ងារFSB បានរាយការណ៍ថា បានចាប់ខ្លួនជនសង្ស័យរាប់សិបនាក់ ទាំងជនជាតិរុស្ស៊ី និងអ៊ុយក្រែន ដែលត្រូវបានគេជឿថា បានធ្វើចារកម្មសម្រាប់ទីក្រុងគៀវ ឬធ្វើសកម្មភាពបំផ្លិចបំផ្លាញ ឬការវាយប្រហារភេរវកម្មលើ ទឹកដីរុស្ស៊ី។
នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយកាលពីថ្ងៃសុក្រ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរបស់រុស្ស៊ីបាននិយាយថា ការចាប់ខ្លួនចុងក្រោយនេះ បានកើតឡើងនៅក្នុងទីក្រុង Rostov-on-Don ដែលមានទីតាំងនៅមិនឆ្ងាយប៉ុន្មាន ពីព្រំដែនជាមួយអ៊ុយក្រែន។ FSB បានបន្ថែមថា ជនសង្ស័យទាំងពីរនាក់ ដែលជាជនជាតិរុស្សី ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិខ្ពស់ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
