ព័ត៌មានជាតិ

យុវជនក្រីក្ររំពឹងថា ខ្លូននឹងមានការងារ មួយច្បាស់លាស់ ប្រាក់ចំណូលសមសមរម្យ បន្ទាប់ពីរៀនចប់ជំនាញ ធុរកិច្ចភេសជ្ជៈ

ភ្នំពេញ ៖ យុវជនក្រីក្រ ដែលកំពុងរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍ មានក្តីរំពឹងថា ខ្លួននឹងអាច បម្រើការងារ ជាបុគ្គលិកនៅហាងកាហ្វេ ហើយនឹងអាចបើកហាងកាហ្វេតូចមួយ ដោយខ្លួនឯង បន្ទាប់ពីបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកជំនាញ កាហ្វេចប់នារយៈពេល៤ខែខាងមុខ ។

ជាយុវតីមក ពីខេត្តបន្ទាយមានជ័យ កញ្ញា ហៀត រក្សា កំពុងសិក្សាជំនាញវិជ្ជាជីវៈផ្នែកធុរៈភេសជ្ជៈនៅវិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្ត បានលើកឡើងថា៖ «រៀនចប់រយៈពេល៤ខែ ផ្នែកជំនាញកាហ្វេនៅទីនេះ ខ្ញុំអាចទៅបម្រើការងារ នៅហាងកាហ្វេបាន ដែលវាជាជំហានដំបូងរបស់ខ្ញុំ និងបន្ទាប់មកទៀត ខ្ញុំមានក្តីបំណងចង់បើក ជាហាងកាហ្វេតូចៗដោយខ្លួនឯងបាន» ។

យុវតីរូបនេះពន្យល់ថា ខ្លួនបានជ្រើសយកជំនាញកាហ្វេនេះ ដោយសារនៅកម្ពុជានាពេលបច្ចុប្បន្ន កាហ្វេគឺជាភេសជ្ជៈមួយ ដែលពេញនិយម សម្រាប់ពលរដ្ឋកម្ពុជា ដូច្នេះទីផ្សារការងារ ផ្នែកកាហ្វេក៏ល្អដែរ នាពេលបច្ចុប្បន្ននេះ ។ ការរៀនជំនាញធុរៈ កិច្ចកាហ្វេនេះយុវតីសង្ឃឹមថា ខ្លួននិងអាចមានការងារមួយច្បាស់លាស់ និងប្រាក់ចំណូលសមរម្យ ដែលធ្វើឱ្យជីវភាពគ្រួសារ បានប្រសើជាងនេះនៅពេលអនាគត។

យុវជន ព្រំ ពេជ្រ មកពីគ្រួសារក្រីក្រ នៅរាជធានីភ្នំពេញ ដែលកំពុងសិក្សាជំនាញធុរៈកិច្ចភេសជ្ជៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តលើក ឡើងដែរថា៖ «ការចង់ចេះឆុងកាហ្វេនេះ គឺជាជំនាញមួយនៅក្នុងក្តីស្រមៃរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាខ្ញុំអាច បើកហាងកាហ្វេតូចមួយ សម្រាប់ខ្លួនឯង នៅពេលអនាគត» ។

យុវជនរូបនេះបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាក្តីសង្ឃឹមតែមួយគត់ដែលអាច ឱ្យខ្លួនបានសិក្សាជំនាញមួយច្បាស់លាស់ អាចរកការងារបានធ្វើ មានប្រាក់ចំណូមសមរម្យ ។ យុវជនរូបនេះរំពឹងថា ខ្លួននឹងជាអ្នកស្រោចស្រង់ជីវភាពគ្រួសារ បានប្រសើរជាងពេលបច្ចុប្បន្ន ខណៈដែលគ្រួសារក្រីក និងឱពុកម្តាយកាន់តែជរាទៅពីមួយថ្ងៃទៅថ្ងៃ ។

គូសបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ដែលបានដាក់ឱ្យ អនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅបានបោះជំហាន ទៅមួយដំណាក់ កាលទៀតហើយ ដោយកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាល ចូលរៀនជាផ្លូវការនៅទូទាំងប្រទេស ៕

To Top