រ៉ង់ហ្គូន៖ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលហែកហួរដោយសង្រ្គាម ការវាយលុកមួយ បានចាប់ផ្តើមនៅចុងខែតុលា ដោយសម្ព័ន្ធមិត្ត នៃក្រុមឧទ្ទាមជនជាតិភាគតិចចំនួន៣ នៅក្នុងតំបន់ភាគខាងជើង របស់ប្រទេសនេះ បានបង្កបញ្ហាប្រឈម ដ៏ធំបំផុត ចំពោះយោធាចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋប្រហារដែលបានទម្លាក់ ការបោះឆ្នោតជ្រើសរើស របស់រដ្ឋបាលលោកស្រី អ៊ុងសាន ស៊ូជី ។
រួមជាមួយនឹងការវាយលុក ដោយក្រុមឧទ្ទាមជនជាតិ ភាគតិចផ្សេងទៀត និងកងជីវពលនៃរដ្ឋាភិបាលស្របគ្នា ដែលបង្កើតឡើងដោយសមាជិក នៃគណបក្សនយោបាយរបស់លោកស្រី ស៊ូជី ការវាយប្រហារបានគំរាមកំហែង ដល់ការកាន់កាប់អំណាច របស់យោធារយៈពេល ៣ឆ្នាំចាប់តាំងពីរដ្ឋប្រហារ។
ប៉ុន្តែក្រុមអ្នកសង្កេត ការណ៍បានព្រមានថា វាលឿនពេកក្នុងការរំពឹងថា កងកម្លាំងតស៊ូនឹងកម្ចាត់យោធា ព្រោះវានៅតែមាន សិទ្ធិអំណាចបង្រួបបង្រួមក្នុងរបបយោធា ហើយក្រុមឧទ្ទាមជនជាតិភាគតិចមានការតវ៉ាទាមទារទឹកដី។
ប្រទេសចិនដែល មានការព្រួយ បារម្ភអំពីជម្លោះឆ្លងព្រំដែនរបស់ខ្លួន បានសម្រុះ សម្រួល រវាងភាគីទាំងពីរ និងបានប្រកាស កិច្ចព្រមព្រៀង ឈប់បាញ់គ្នាក្នុងខែធ្នូ និងខែមករា ប៉ុន្តែកិច្ចព្រមព្រៀងបានសាបរលាបទៅវិញ ដោយសម្ព័ន្ធមិត្តបានបន្ទោសការ វាយប្រហារ តាមអាកាសជា បន្តរបស់យោធា និងការបាញ់កាំភ្លើងធំ ។
សង្គ្រាមស៊ីវិលកាន់តែតានតឹង កំពុងធ្វើឲ្យស្ថានការណ៍ មនុស្សធម៌ ដ៏ធ្ងន់ធ្ងរ រួចទៅហើយក្នុងប្រទេសកាន់តែអាក្រក់។ អង្គការ Action on Armed Violence ជាអង្គការដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឲ្យដឹងថា ជនស៊ីវិល ៧៤៥នាក់ ត្រូវបានសម្លាប់ដោយអាវុធជាតិផ្ទុះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំមុន ដែលកើនឡើង ១៥៥ភាគរយ ជាងឆ្នាំ ២០២២ ៕
ប្រែសម្រួល ឈូក បូរ៉ា