ព័ត៌មានអន្តរជាតិ

យោធាសហរដ្ឋអាមេរិក ត្រូវបានប្រាប់ ឲ្យត្រៀមខ្លួន ដើម្បីធ្វើសង្គ្រាមនៅហ្គាហ្សា

AFP

បរទេស ៖ សារព័ត៌មាន The Intercept បានរាយការណ៍ កាលពីដើមសប្តាហ៍កន្លងមកនេះ និងដោយលើកឡើង ពីការប្រកាស របស់មន្ទីរ បញ្ចកោណ ថា កងទ័ពអាកាសអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវបានបញ្ជាឱ្យរក្សាការ រង់ចាំក្នុងករណី នៅលើមូលដ្ឋាននៃការចូលរួម របស់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមអ៊ីស្រាអែល។

គេហទំព័រព័ត៌មានដដែលនេះ បានរាយការណ៍ថា សេចក្តីប្រកាសទុកជាមុន ដែលត្រូវបានធ្វើឡើងកាលពីដើមខែនេះ ហើយអនុស្សរណៈ ណែនាំកងទ័ព ដែលមិនបានកំណត់ចំនួន ប៉ុន្មាន ដែលត្រូវរង់ចាំការ បញ្ជូនបន្ត ដើម្បីគាំទ្រកងទ័ព ក្នុងករណី មានការជាប់ពាក់ព័ន្ធ របស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមហាម៉ាសអ៊ីស្រាអែលនោះទេ។

ទោះបីជាយ៉ាងណាក្តីសេតវិមាន បាននិយាយ ក្នុងឱកាស ជាច្រើនមកហើយ ពោលគឺចាប់តាំងពីខែតុលាថា ការគាំទ្ររបស់ខ្លួន ចំពោះរដ្ឋជ្វីហ្វនឹងមិនពាក់ព័ន្ធនឹងទាហាន អាមេរិក ដែលប្រយុទ្ធជាមួយ សមភាគីអ៊ីស្រាអែល របស់ពួកគេទេ។

ជាក់ស្តែង សហរដ្ឋអាមេរិក បានឆ្លើយតប ទៅនឹងការវាយប្រហារ របស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា មកលើអ៊ីស្រាអែល ដោយបញ្ជូននាវាផ្ទុក យន្តហោះពីរគ្រឿងភ្លាមៗ ទៅកាន់តំបន់ និងរៀបចំកងទ័ព បន្ថែមចំនួន ២០០០នាក់ សម្រាប់ ដាក់ពង្រាយ ទៅកាន់មជ្ឈិមបូព៌ា ប៉ុន្តែអ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិ សេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី ១០ខែតុលាថាអាមេរិក គ្មានចេតនាដាក់កម្លាំង របស់ខ្លួននៅលើទឹកដី នៅអ៊ីស្រាអែល ឬហ្គាហ្សាទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top