ស្វាយរៀង ៖ មានករណីក្រុមក្មេងស្ទាវ ឌឺដងដាក់គ្នា តាមហ្វេសបុក ហើយបានណាត់ មកកាប់គ្នា បណ្ដាលឲ្យយុវជនម្នាក់ ស្លាប់ដោយសារមុខរបួសធ្ងន់ធ្ងរពេក ខណៈដែលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យរយៈពេល២ថ្ងៃ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនឈាមរាវ២នាក់ បានឆាតតាមប្រព័ន្ធ Facebook រកគ្នាឌឺដង និងហៅគ្នាមកកាប់គ្នាលេង តាមកាណាត់ដែលជនបង្កទី១.មានឈ្មោះ វ៉ៃ សារិទ្ធ អាយុ១៩ ឆ្នាំបានមកដឹកជនរងគ្រោះ ដែលមិនដឹងរឿងនោះទៅជាមួយបានជាគ្នា និងម្នាក់មានឈ្មោះ វ៉ាត់ ប៊ុនលាភ តែអកុសលនៅពេលទៅដល់កន្លែងណាត់ ត្រូវបង្កមានឈ្មោះ សួន មករា (ដែលជាភាគីឌឺដង) កាប់ចំក្បាល រងរបួសធ្ងន់ ហើយត្រូវមានសាច់ញាតិ បងប្អូនខាងជនបង្កស្រែកថា ចោៗថែមម្នាក់ មួយដៃមួយជើងបណ្ដាលឲ្យ ជនរងគ្រោះសន្លប់ស្តូកស្តឹង។
ប្រភពបានបន្តទៀតថា ក្រោយមកត្រូវបាន បងប្អូនជនរងគ្រោះដឹកជូនជនរងគ្រោះទៅមន្ទីរពេទ្យបានតែ ២ថ្ងៃគឺថ្ងៃទី ៣១ខែមករាឆាំ២០២៤ឈានចូលថ្ងៃទី ១ខែកុម្ភៈ ដោយសារជនរងគ្រោះខាងលើនេះ រងរបួសធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះ បានក៏បានស្លាប់បាត់បង់ជីវិតទៅ។
បើតាមសមត្ថកិច្ច បានឲ្យដឹងបន្ថែមទៀតថា ពាក់ព័ន្ធករណីខាងលើនេះ បានកើតឡើងស្ថិត នៅក្នុងភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ ខែមករាឆ្នាំ ២០២៤ ជនបង្កមានគ្នាចំនួន២នាក់បានណាត់គ្នា មកកាប់គ្នាលេងមានឈ្មោះ៖ ទី១.ឈ្មោះសួន មករា និងទី ២ មានឈ្មោះវ៉ៃ សារិទ្ធ ទី៣.ជនរងគ្រោះមានឈ្មោះ វ៉ាត់ ប៊ុនលាភ ត្រូវគេកាប់ក្រោយពីបញ្ជូន ទៅមន្ទីរពេទ្យរយៈពេល២ថ្ងៃបានស្លាប់ រស់នៅភូមិជាមួយគ្នា។
សមត្ថកិច្ចបានបន្តថា ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជនបង្កទាំង២នាក់ យកទៅសាកសួរនៅស្នងការដ្ឋាន នគរបាលខេត្ត រង់ចាំធ្វើកំណត់ហេតុ និងធ្វើ នីតិវិធីបញ្ជូនទៅតុលាការ។
រីឯជនរងគ្រោះបានស្លាប់ បាត់បង់ជីវិតនោះត្រូវបានប្រគល់ ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕