BBC៖ មនុស្សប្រហែល ៧០នាក់ បានជាប់នៅក្រោមគំនរថ្ម នៃសណ្ឋាគារមួយ ត្រូវបានគេប្រើជាកន្លែង ដាក់អ្នកដែលមានមេរោគឆ្លង កូវីដ ឱ្យនៅដាច់ដោយឡែកពីគេ នៅទីក្រុង Quanzhou ក្រោយពីសណ្ឋាគារមួយនេះ បានដួលរលំ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា មនុស្សប្រហែល ៤០ នាក់ ក្នុងចំណោម ៧០ នាក់ត្រូវបានទាញចេញ ពីគំនរបាក់បែក នៃសណ្ឋាគារដែលមានកម្ពស់ ៥ ជាន់នេះ។
ខ្សែវីដេអូ ដែលបានបង្ហោះ តាមអ៊ិនធរណេត បង្ហាញពីបុគ្គលិកសង្គ្រោះបន្ទាន់ ដែលកំពុងប្រយុទ្ធ នឹងបំណែកអគារ នៅភាគខាងត្បូងខេត្ត Fujian។
គេមិនទាន់ដឹងច្បាស់ថា បណ្តាលមកពីការដួលរលំ ឬនរណាម្នាក់ បានស្លាប់ឡើយ៕
ប្រែសម្រួលៈ ណៃតុលា