ព័ត៌មានអន្តរជាតិ

ការិយាល័យនយោបាយ នៃគណៈកម្មាធិកាមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំ ពិនិត្យពិភាក្សាលើ «បទប្បញ្ញត្តិការងារ ល្បាតត្រួតពិនិត្យ របស់បក្សកុម្មុយនីស្តចិន»

ថ្ងៃទី ៣១ ខែមករា ការិយាល័យ នយោបាយ នៃគណៈកម្មាធិកាមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំ ក្រោម អធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ដោយបានពិនិត្យ ពិភាក្សាលើ«បទប្បញ្ញត្តិការងារ ល្បាតត្រួតពិនិត្យ របស់បក្សកុម្មុយនីស្តចិន» និងឯកសារបីច្បាប់ ។

កិច្ចប្រជុំបានគូសបញ្ជាក់ថា ឆ្នាំ២០២៤ ជាខួប ៧៥ឆ្នាំនៃការបង្កើត ប្រទេសចិនថ្មី និងជាឆ្នាំគន្លឹះមួយ សម្រាប់សម្រេចបាន នូវភារកិច្ចគោលដៅ ដែលកំណត់ដោយផែនការ ប្រាំឆ្នាំទី ១៤ ក្រុមការងារបក្ស នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋ សភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិន តុលាកាប្រជាជនកំពូល សាលាអយ្យការប្រជាជនកំពូល ត្រូវឈរលើការជំរុញការ ធ្វើទំនើបកម្មតាមបែបផែនចិន ដែលជានយោបាយដ៏ធំបំផុត ផ្តោតលើកការអនុវត្តជាក់ស្តែង នូវការរៀបចំចាត់ចែង ជាយុទ្ធសាស្រ្តនៃសមាជបក្ស កុម្មុយនីស្តចិនលើកទី ២០ ជាប់រហូត សម្រេចការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ដែលជាភារកិច្ចចម្បង និងបង្កើតយ៉ាងមុតមាំ នូវទស្សនៈស្នាដៃ នយោបាយដែលផ្តល់ផល ប្រយោជន៍ដល់ប្រជាជន ។

កិច្ចប្រជុំបានលើកឡើងទៀតថា តាំងពីសមាជបក្ស កុម្មុយនីស្តចិនលើកទី ១៨ មក បក្សបានធ្វើវិសោធនកម្មលើ «បទប្បញ្ញត្តិការងារ ល្បាតត្រួត ពិនិត្យរបស់បក្សកុម្មុយនីស្តចិន» បីលើក ដែលបានធ្វើឱ្យល្អពេញលេញ នូវប្រព័ន្ធរបបនិង បទដ្ឋាន របស់បក្សកុម្មុយនីស្តចិន ដែលធ្វើឱ្យប្រសើរឡើង ដោយខ្លួនឯង៕
អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top