ព័ត៌មានអន្តរជាតិ

អាមេរិក អនុម័តឲ្យមានការវាយប្រហារ លើគោលដៅក្នុងប្រទេសអ៊ីរ៉ង់

AFP

បរទេស៖ កាសែត CBS News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងធ្វើការវាយប្រហារ ជាបន្តបន្ទាប់លើបុគ្គល និងគ្រឿងបរិក្ខាររបស់អ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីជាការឆ្លើយតបទៅនឹង ការវាយប្រហារដ៏សាហាវទៅលើ ទាហានអាមេរិកនៅក្នុងប្រទេសហ្ស៊កដានី នាពេលកន្លងមក។

នេះបើយោងតាមសារព័ត៌មាន CBS Newsដដែល បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអនាមិកម្នាក់ ហើយបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុង​តេហរ៉ង់​បាន​ប្តេជ្ញា​ថា​នឹង​វាយ​បក​វិញ​ប្រសិន​បើ​ប្រជាជន​ ឬ​ផលប្រយោជន៍​របស់​ខ្លួន​ត្រូវ​បាន​គំរាម​កំហែង។

គួរឲ្យដឹងដែរថាកងកម្លាំងអាមេរិក ចូលរួមជាទៀងទាត់ក្នុងការវាយប្រហារ tit-for-tat ជាមួយក្រុមជីវពលដែលមានសម្ព័ន្ធមិត្ត ជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ទោះបីជាការទទួលស្គាល់ថា ការវាយប្រហារនាពេលខាងមុខ អាចមានរយៈពេលជាច្រើនសប្តាហ៍ បង្ហាញពីការកើនឡើងគួរឱ្យ កត់សម្គាល់នៅក្នុងជម្លោះដ៏រ៉ាំរ៉ៃក៏ដោយ។

ព័ត៌មាននេះបានកើតឡើងបន្ទាប់ពី ក្រុមមួយក្នុងចំណោមក្រុមទាំងនេះ បានសម្លាប់ទាហានអាមេរិកបីនាក់ និងរាប់សិបនាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកទៅលើប៉ុស្តិ៍របស់សហរដ្ឋអាមេរិក ក្នុងប្រទេសហ្ស៊កដានីកាលពីថ្ងៃអាទិត្យ៕

ប្រែសម្រួល៖ ស៊ុន លី

To Top