ព័ត៌មានអន្តរជាតិ

កងទ័ព​អ៊ីស្រាអែល ដោះលែង​ពលរដ្ឋប៉ាឡេស្ទីន​ ១១៤ នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​ក្នុង​ប្រតិបត្តិការ ​នៅ​តំបន់​ហ្គាហ្សា

ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែល បានដោះលែងពលរដ្ឋប៉ាឡេស្ទីនចំនួន ១១៤ នាក់តាមរយៈច្រក Kerem Shalom ក្នុងតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូង ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការថ្មើរជើងរបស់ខ្លួន។

ប្រភពសន្តិសុខប៉ាឡេស្ទីន នៅអាជ្ញាធរព្រំដែនក្នុងតំបន់ហ្គាហ្សា បានប្រាប់ស៊ីនហួថា ជនប៉ាឡេស្ទីនមួយចំនួន ដែលត្រូវបានដោះលែងត្រូវបានផ្ទេរទៅមន្ទីរពេទ្យ Najjar ក្នុងទីក្រុង Rafah ដោយសារតែស្ថានភាពសុខភាពរបស់ពួកគេកាន់តែយ៉ាប់យ៉ឺន។

ក្នុងអំឡុងពេលប្រតិបត្តិការជើងគោករបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប កងទ័ពអ៊ីស្រាអែល បានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនរាប់រយនាក់ និងផ្ទេរពួកគេទៅកាន់ទីតាំងដែលមិនស្គាល់ នេះបើយោងតាមអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់ Euro-Med ។

អ្នកជាប់ឃុំមួយចំនួនដែលត្រូវបានជួបក្នុងអំឡុងពេលវត្តមានរបស់ពួកគេនៅក្នុងមន្ទីរពេទ្យបានឲ្យដឹងថាពួកគេត្រូវបាន “វាយដំ ធ្វើឱ្យអាម៉ាស់មុខ និងធ្វើទារុណកម្ម” ក្នុងអំឡុងពេលឃុំខ្លួនរបស់ពួកគេ ដែលជាការចោទប្រកាន់ ដែលមិនត្រូវបានផ្ទៀងផ្ទាត់៕
ប្រែសម្រួល ឈូក បូរ៉ា
xinhua

To Top