ព័ត៌មានជាតិ

បញ្ចប់មុខតំណែង លោក អូន សំអុល ពីនាយករដ្ឋបាល សាលាស្រុកជើងព្រៃ មកជាមន្ត្រី

ភ្នំពេញ​ ៖​ ក្រសួងមហាផ្ទៃ​ បានចេញសេចក្ដីសម្រេចបញ្ចប់មុខតំណែងលោក អូន សំអុល ពីនាយករដ្ឋបាលសាលាស្រុកជើងព្រៃ មកជាមន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃរដ្ឋបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមូលហេតុ សាមីខ្លួនស្នើសុំលាឈប់ពីមុខតំណែង។

ក្នុងសេចក្ដីសម្រេច​ ដដែល​ ក៏បានតែងតាំងលោក សួង ម៉ាដែន​ ឱ្យកាន់មុខតំណែងជានាយករដ្ឋបាល សាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម៕

To Top