ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ណែនាំអ្នកនាំពាក្យ និងក្រុមការងារព័ត៌មាន មិនត្រូវទុកឱកាស ឲ្យជនអគតិមួយចំនួន ប្រឌិតរឿងបំភ្លៃបំប៉ោង សភាពការណ៍

ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំ ដល់ក្រុមការងារអ្នកនាំពាក្យ និងព័ត៌មានរបស់ក្រសួង ត្រូវបង្កើនការផ្សព្វផ្សាយអំពីសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយ ដោយមិនត្រូវទុកឱកាស ឲ្យជនអគតិមួយចំនួន ប្រឌិតរឿងបំភ្លៃ បំប៉ោងសភាពការណ៍បាននោះឡើយ ។

ការណែនាំនេះធ្វើឡើង ក្នុងឱកាសដែលលោករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពការងារក្រុមការងារអ្នកនាំពាក្យ និងក្រុមការងារព័ត៌មាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ណែនាំ និងផ្តល់ជាអនុសាសន៍ ដល់ក្រុមការងារអ្នកនាំពាក្យ និងព័ត៌មានរបស់ក្រសួង «ត្រូវបង្កើនការផ្សព្វផ្សាយអំពីសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និងប្រព័ន្ធឌីជីថល ក្នុងគោលបំណងផ្ដល់ព័ត៌មាន ពិតប្រាកដ និងច្បាស់ការជូនប្រជាពលរដ្ឋ សាធារណមតិជាតិ និងអន្តរជាតិ ដោយមិនទុកឱកាស ឲ្យជនអគតិមួយចំនួនប្រឌិតរឿងបំភ្លៃ បំប៉ោងសភាពការណ៍បាននោះឡើយ»៕

To Top