ព័ត៌មានជាតិ

កំណាត់ផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ នឹងបើកការដ្ឋាន ជួសជុលឡើងវិញ ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ

ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការបើកការដ្ឋានជួសជុលឡើងវិញ ផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា មន្ទីរនឹងបើកការដ្ឋានជួសជុលឡើងវិញ ផ្លូវជាតិលេខ១ ប្រវែង ២ ៩៧០ម៉ែត្រ ទទឹង១២ម៉ែត្រ ស្មើនឹង៣៥ ៦៤០ម៉ែត្រក្រឡា (ចន្លោះគ.ម៣៨+១០០ ដល់ គ.ម៤០+៧២០ និងគ.ម៤៨+០០០ ដល់គ.ម៤៨+៣៥០) ដោយកាត់បកយកកៅស៊ូចាស់ចេញ ដោយកន្លែង រួចកាយគ្រឹះផ្លូវ ចាក់ដីល្បាយថ្មកម្រាស់ ០,២៥ម៉ែត្រ និងចាក់ក្រាលថ្មមិចកម្រាស់ ០,២៥ម៉ែត្រ កៀរកិនបង្ហាប់ រួចចាក់ក្រាលកៅស៊ូACបំពេញ ហើយចាក់ក្រាលបេតុងកៅស៊ូAC ជាន់ទី២(Overlay) កម្រាស់ ៥សង់ទីម៉ែត្រ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះតទៅ រហូតដល់គម្រោងត្រូវបញ្ចប់៕

To Top