ព័ត៌មានអន្តរជាតិ

កាសែត Washington Post៖ សម្ព័ន្ធមិត្តរបស់អាមេរិក កំពុងជួយដល់ឧស្សាហកម្មផលិតអាវុធរុស្ស៊ី

RT News

បរទេស៖ កាសែត Washington Post បានអះអាងថា បណ្តាក្រុមហ៊ុន​ ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ បានលក់ឱ្យរុស្ស៊ីដែលមានតម្លៃជាង២០លានដុល្លារ នូវឧបករណ៍ទំនើបៗ ដែលអាចប្រើសម្រាប់ផលិតអាវុធបាន ដោយកត់សម្គាល់ថា វិស័យការពារជាតិរបស់ទីក្រុងម៉ូស្គូ បានបង្កើនការទិញ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយលើកឡើងពី “កំណត់ត្រាពាណិជ្ជកម្ម និងឯកសារពន្ធរបស់រុស្ស៊ី” ដែលទទួលបាន ដោយសារព័ត៌មាន, កាសែត Washington Post បានចង្អុលទៅអង្គភាព នៅក្នុងឧស្សាហកម្មអាវុធរុស្ស៊ី ដែលបានជំរុញប្រតិបត្តិការជាមួយកោះតៃវ៉ាន់ ដោយក្រុមហ៊ុនមួយគឺ I Machine Technology បាននាំចូលឧបករណ៍ម៉ាស៊ីន CNC តម្លៃជាង ២០ លានដុល្លារដែលផលិតនៅលើ កោះចាប់តាំង ពីខែមករាឆ្នាំ២០២៣ ។ ម៉ាស៊ីននេះត្រូវបានគេរាយការណ៍ថា បានបញ្ជូននៅក្នុងការដឹកជញ្ជូន ដាច់ដោយឡែកចំនួន ៦៣ ។

កាសែតបានបន្ថែមថា “ម៉ាស៊ីនដែលផលិតនៅកោះតៃវ៉ាន់ បានរាប់បញ្ចូលស្ទើរតែទាំងអស់ នៃការនាំចូលរបស់ក្រុមហ៊ុនរុស្ស៊ីក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំមុន ហើយការលក់របស់ក្រុមហ៊ុន ក្នុងអំឡុងពេលនោះមានច្រើនលើស លប់ដល់ឧស្សាហកម្មការពារជាតិរុស្ស៊ី” កាសែតបានបន្ថែមថា ទោះបីជា វា​មិន​បាន​បញ្ជាក់​ពី​របៀប​ដែល​ម៉ាស៊ីន CNC ត្រូវ​បាន​គេ​ប្រើ​នោះ​ទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top