សាន់ទីហ្គោ៖ ចំនួនអ្នកស្លាប់ ដោយសារភ្លើងឆេះព្រៃ ដែលប៉ះពាល់ដល់តំបន់ Valparaiso នៅកណ្តាលប្រទេសឈីលី បានកើនឡើងដល់ ១៣១ នាក់ហើយ សេវាវេជ្ជសាស្រ្តស្របច្បាប់ របស់ប្រទេស (SML) បានរាយការណ៍កាលពីថ្ងៃអង្គារ។
ទីភ្នាក់ងារនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកស្លាប់ចំនួន ៣៥ នាក់ត្រូវបានកំណត់អត្តសញ្ញាណ ខណៈដែលក្រុមវេជ្ជសាស្ត្រ និងបច្ចេកទេសបានធ្វើកោសល្យវិច័យចំនួន ៨២នាក់ ។ តាមការបញ្ជាក់ថា បុគ្គលដែលស្លាប់ទាំង ៨នាក់ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារហើយ ។
ទីភ្នាក់ងារនេះបានឲ្យដឹងថា “SML សូមរំលឹកឡើងវិញនូវការចូលរួមរំលែកទុក្ខរបស់ខ្លួន ចំពោះក្រុមគ្រួសារនៃជនរងគ្រោះនៃសោកនាដកម្មនេះ និងរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុង ការបន្តសកម្មភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់ការឆ្លើយតបយ៉ាងឆាប់រហ័ស ដល់អ្នកដែលរងផលប៉ះពាល់” ។
ភ្លើងឆេះព្រៃដែលបានចាប់ផ្តើម កាលពីថ្ងៃសុក្រសប្ដាហ៍មុននៅចំណុចផ្សេងៗគ្នា សម្រាប់ហេតុផលដែលនៅតែស្ថិតនៅក្រោមការស៊ើបអង្កេតបានឆេះជាង ៩,៧០០ ហិកតានៅក្នុងទីតាំងផ្សេងៗគ្នានៅក្នុងតំបន់ Valparaiso ។
ផ្ទះចន្លោះពី ៣,១០០ ទៅ ៦,១០០ មានការខូចខាតមួយចំនួន ចំពេលមានរលកកំដៅបានបោកបក់ លើប្រទេសនៅអាមេរិកខាងត្បូងនៅរដូវក្តៅនេះ៕
ប្រែសម្រួល ឈូក បូរ៉ា