ដាម៉ាស់៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថាការវាយប្រហារដោយមីស៊ីលអ៊ីស្រាអែល បានកំណត់គោលដៅនៅក្នុងខេត្ត Homs ភាគកណ្តាលបន្ទាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃពុធនេះ។
ក្រសួងការពារជាតិស៊ីរីបានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅម៉ោងប្រហែល ១២ និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុកនៅថ្ងៃពុធ ពីតំបន់ភាគខាងជើងនៃប្រទេសលីបង់នៃទីក្រុងទ្រីប៉ូលី ដោយផ្តោតលើទីតាំងផ្សេងៗនៅក្នុងទីក្រុង Homs និងតំបន់ជុំវិញនោះ។
កងការពារដែនអាកាសស៊ីរី បានស្ទាក់ចាប់ និងបំផ្លាញកាំជ្រួចជាច្រើនគ្រាប់ ខណៈខ្លះទៀតបានធ្លាក់នៅតំបន់ជនបទ Al-Qusayr ដែលបណ្តាលឱ្យមានភ្លើងឆេះនៅតំបន់នោះ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា ការផ្ទុះចំនួនប្រាំបួនត្រូវបានឮនៅក្នុងទីក្រុង Homs និងទីជនបទរបស់ខ្លួន ជាលទ្ធផលនៃការវាយប្រហារនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្សប្រាំនាក់បានរងរបួសនៅពេល ដែលអគារលំនៅដ្ឋានមួយបានដួលរលំនៅលើផ្លូវ Al-Hamra ជាលទ្ធផលនៃការវាយប្រហារនេះ៕ ប្រែសម្រួល ឈូក បូរ៉ា