ព័ត៌មានអន្តរជាតិ

ការបញ្ជាទិញ ធ្លាក់ចុះ ៥,៩ភាគរយ នៅក្នុងឧស្សាហកម្ម អាល្លឺម៉ង់ ក្នុងឆ្នាំ២០២៣

Xinhua

ប៊ែរឡាំង ៖ ឧស្សាហកម្មអាល្លឺម៉ង់ បានទទួលការបញ្ជាទិញតិចជាង ៥,៩ភាគរយក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យបណ្តោះអាសន្ន ដែលចេញផ្សាយដោយការិយាល័យស្ថិតិសហព័ន្ធ (Dstatis) កាលពីថ្ងៃអង្គារ។

ការ​បញ្ជា​ទិញ​ចូល​ក្នុង​ ឧស្សាហកម្ម​រថយន្ត​ដែល​ធំ​ជាង​គេ ​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​ធ្លាក់​ចុះ ៤,៥ ភាគរយ។ ទន្ទឹមនឹងនេះដែរ ឧស្សាហកម្មធំបំផុតទីពីរ របស់ប្រទេសគឺវិស្វកម្មមេកានិច បានកត់ត្រាការធ្លាក់ចុះ ១១,៩ភាគរយ។

លោក Ralph Wiechers ប្រធានសេដ្ឋវិទូ នៃសមាគមឧស្សាហកម្មវិស្វកម្ម មេកានិកអាល្លឺម៉ង់ (VDMA) បានឲ្យដឹងកាលពីសប្តាហ៍មុនថា ក្នុងឆ្នាំបច្ចុប្បន្ន អាជីវកម្មរបស់ឧស្សាហកម្មវិស្វកម្មមេកានិក ត្រូវបានគេរំពឹងថានឹង “នៅតែមានបន្ទុកយ៉ាងខ្លាំង”។

លោកបានលើកឡើងថា “យើងគ្រាន់តែត្រូវការអារម្មណ៍កាន់តែប្រសើរឡើង ដែលបន្ទាប់មកនឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការបញ្ជាទិញចូល និងប្រហែលជាការលក់ផងដែរ នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ”។

សមាគមឧស្សាហកម្មរថយន្តអាល្លឺម៉ង់ (VDA) កំពុងរំពឹងថា ការផលិតរថយន្តក្នុងស្រុកនឹង “ផ្លាស់ប្តូរទៅចំហៀងនៅឆ្នាំនេះ” ជាមួយនឹងរថយន្តចំនួន ៤,១លានគ្រឿងដែលបានផលិតក្នុងឆ្នាំ២០២៣។ “ហេតុផល គឺក្នុងចំណោមរឿងផ្សេងទៀត ភាពទន់ខ្សោយសេដ្ឋកិច្ចទាំងមូល”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top