ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង ផ្ញើរលិខិតរំលែកទុក្ខ មរណភាពមាតារបស់មេដឹកនាំ កូរ៉េខាងត្បូង

បរទេស: ការិយាល័យរបស់លោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បុងបាននិយាយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ខែតុលានេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារចូលរួមរំលែកទុក្ខ ដល់ប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះមរណភាព របស់ម្ដាយលោក។

សាររបស់លោកគីមត្រូវបាន បញ្ជូនតាមរយៈភូមិព្រំដែនអន្តរកូរ៉េតាំងតែពីថ្ងៃពុធ ហើយអ្នកនាំពាក្យរបស់ លោកប្រធានាធិបតីមូនបាននិយាយថា ក្រោយមកវាត្រូវបានប្រគល់ ទៅឱ្យលោកមូនដោយផ្ទាល់ ដែលកំពុងស្នាក់នៅក្នុង ទីក្រុងប៊ូសានភាគអាគ្នេយ៍ ដែលជាកន្លែងទីកន្លែងប្រារព្ធពិធី កាន់ទុក្ខម្តាយរបស់គាត់។

អ្នកនាំពាក្យរូបនេះបាននិយាយថា លោកគីមបានសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជ្រាលជ្រៅចំពោះម្ដាយរបស់លោកមូន និងមានភាពសោកស្តាយ យ៉ាងខ្លាំងផដែរចំពោះមរណភាពរបស់លោកស្រី ប៉ុន្តែទោះបីជាយ៉ាងណាក្តីអ្នកនាំពាក្យដដែលមិនបាន បញ្ជាក់លម្អិតថា តើលោកគីមបានសរសេរអ្វីផ្សេងទៀត នៅក្នុងសារឬប្រតិកម្មរបស់លោកមូនឡើយ៕

ប្រែសម្រួល: ស៊ុន លី

To Top