ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេស នៅមជ្ឈិមបូព៌ា ព្រមានអ៊ីស្រាអែល អំពីគ្រោះមហន្តរាយមនុស្សធម៌ ប្រសិនបើទីក្រុងរ៉ាហ្វា ត្រូវបានឈ្លានពាន

Xinhua

គែរៈ អ៊ីស្រាអែល​ កំពុង​ប្រឈម​នឹង​សម្ពាធ​ក្នុង​តំបន់ និង​អន្តរជាតិ​ដែល​កំពុង​កើនឡើង​ជុំវិញ​ការ​វាយលុក​តាម​ផែនការ​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុងរ៉ាហ្វា ជា​ទីក្រុង​ភាគ​ខាង​ត្បូង ​នៃ​តំបន់ហ្គាហ្សាស្រ្ទីប ដែល​ហែកហួរ​ដោយ​សង្រ្គាម។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បណ្តាប្រទេសក្នុង តំបន់បានព្រមានអ៊ីស្រាអែល ប្រឆាំងនឹងការរលាយមនុស្សធម៌នៅទីក្រុងរ៉ាហ្វា ប្រសិនបើកងកម្លាំងអ៊ីស្រាអែល ទទូចឱ្យអនុវត្តការវាយលុកថ្មើរជើង លើទីក្រុងរ៉ាហ្វា ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាង ១,៤លាននាក់រស់នៅ រួមទាំងមនុស្ស ១,៣លាននាក់បានភៀសខ្លួនពីតំបន់ភាគខាងជើង ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោកបានដឹកនាំយោធា ឱ្យរៀបចំជម្លៀសជនស៊ីវិល ចេញពីទីក្រុងរ៉ាហ្វា ដ៏ច្រើនលើសលប់ មុនពេលការវាយលុកកាន់តែខ្លាំង ឡើងប្រឆាំងនឹងក្រុមហាម៉ាស។

ការកត់សម្គាល់នេះបានជំរុញ ឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមប្រទេស ក្នុងតំបន់ថា ផែនការនេះនឹងធ្វើឱ្យស្ថានការណ៍ មនុស្សធម៌កាន់តែយ៉ាប់យ៉ឺនជាងមុន ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលាឆ្នាំមុននៅក្នុងរង្វង់ ដែលឡោមព័ទ្ធ ។

កាតាដែលកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ការទូតរួមជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីប ដើម្បីជំរុញឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល “ថ្កោលទោស ក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត ចំពោះការគំរាមកំហែង របស់អ៊ីស្រាអែល ក្នុងការវាយលុកទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top