ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ព្រះ​រាជពិធី​ សួរសុខទុក្ខ​ និងប្រោស​ព្រះរាជទាន​ ព្រះរាជ​អំណោយ ​របស់ព្រះមហាក្សត្រ ដល់​អ្នកប្រមូល​សំរាម​

ភ្នំពេញ​ ៖ លោក ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ នៅរសៀល​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​នេះ បាន​អមដំណើរ ​លោក​ឧកញ៉ា​មហាមន្រ្តី​ គុយ​ សុផល​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ជា​ទេសរដ្ឋមន្រ្តី​ ទទួល​បន្ទុក​កិច្ចការ​ទូទៅ អម​ក្រសួង​ព្រះបរមរាជវាំង​ ​ ចុះ​ពិនិត្យ​ទីតាំង​ រៀបចំ​ព្រះ​រាជពិធី​ សួរសុខទុក្ខ​ ប្រោស​ព្រះរាជទាន​ ព្រះរាជ​អំណោយ​ដល់​ក្រុម​កម្មករ​ កម្មការិនី​ ប្រមូល​សំរាម​ និង​សម្អាត​ទីក្រុង​ អបអរ​សារទរ​ទិវាជាតិ ទីក្រុង​ស្អាត​ ក្រោម​ព្រះរាជា​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលព្រះរាជពិធីនេះ គ្រោងនឹងធ្វើឡើង នាព្រឹកថ្ងៃទី១៤ កុម្ភៈស្អែកនេះ ។

ព្រះ​រាជពិធី​ សួរសុខទុក្ខ​ ប្រោស​ព្រះរាជទាន​ ព្រះរាជ​អំណោយ​ដល់​ក្រុម​កម្មករ​ កម្មការិនី​ ប្រមូល​សំរាម​ និង​សម្អាត​ទីក្រុង​នេះ នឹងប្រារព្វធ្វើឡើងនៅលើ កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ​ កម្មការិនី​ ប្រមូល​សំរាម​ និង​សម្អាត​ទីក្រុង​មកពី ក្រុមហ៊ុន​៣​ ចូលរួម រួមមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និង​ក្រុមហ៊ុន Mizuda Group Co.,Ltd ៕

To Top